Mourinho ថា​ Man Utd អាច​ឈ្នះ​ EPL តែ​ចង់​ឈ្នះ Champions League ជាង

  • 2017-07-26 02:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ជឿជាក់​ថា​ Manchester United អាច​ប្រជែង​យក​ពាន Premier League រដូវ​កាល​នេះ​បាន​ ប៉ុន្តែ​កាន់​តែ​ប្រសើរ​ថែម​ទៀត​បើ​សិន​អាច​ឈ្នះ UEFA Champions League។

Mourinho ឈ្នះ Champions League ជាមួយ Porto

ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​ បាន​ឈ្នះ League Cup និង​ Europa League កាល​ពី​រដូវ​កាល​មុន​ធ្វើ​ឲ្យ​ពួកគេ​បាន​កៅអី​មួយ​ នៅ​ Champions League។ បន្ទាប់​ពី ជោគជ័យ​នៅ​រដូវ​កាល​ទី​មួយ​របស់​ខ្លួន​​ Mourinho ដាក់​គោល​ដៅ​យក​ពាន​សំខាន់​ៗ​បន្ត​ទៀត​​។

នៅ​ពេល​ដែល​សួរ​ថា​តើ​លោក​ចង់​នាំ​ក្លឹប​ឈ្នះ Premier League ​ឬ​អត់ អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ​ថា៖ "ពួក​យើង​នឹង​ត្រៀម​ខ្លួន​ដើម្បី​ឈ្នះ​វា។ រដូវ​កាល​នេះ​នឹង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួក​យើង​មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ឈ្នះ Premier League"៕

Mourinho ឈ្នះ Premier League ជាមួយ Chelsea

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន