មឿន សុខ​ហ៊ុច ថា ​ប្រដាល់​សេរី​​នៅ​ស៊ីហ្គេម​​​មិន​ងាយ​មាន​ប្រទេស​ណា​​ស៊ី​ខ្មែរ​ទេ

  • 2017-07-26 03:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​លំដាប់​ប្រទេស​ មឿន សុខ​ហ៊ុច ​​​​ដែល​​ជា​បេក្ខភាព​ត្រូវ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០១៧ ​អះអាង​ថា ប្រដាល់​សេរី​មិន​ងាយ​មាន​ប្រទេស​ណា​ស៊ី​ខ្មែរ​ទេ។

មឿន សុខ​ហ៊ុច

​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ ​នេះ​​ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ចន្លោះ​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ក្នុង​​​កម្មវិធី​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​នេះ​​​ មឿន សុខ​ហ៊ុច ត្រូវ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើ​ប្រភេទ​កីឡា​ប្រដាល់​សេរី​​ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម។

​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​​ Sabay អ្នក​ប្រដាល់​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម​រួប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ទំនុក​ចិត្ត​អាច​ធ្វើ​បាន​ល្អ​​ក្នុង​ការ​ប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ។ ​ក្ដី​រំពឹង​ដែល​អាច​ឈ្នះ​មេដាយ​គឺ​មាន​ចំនួន ៦០​% ​។ ក្នុង​ចំណោម​ប្រទេស​ចូល​រួម​ សុខ​ហ៊ុច យល់​ថា ​​មិន​ងាយ​មាន​ប្រទេស​ណា​យក​ឈ្នះ​ខ្មែរ​ដោយ​ស្រួល​​ឡើយ​ ពី​ព្រោះ​ក្បាច់​គុន​មួយ​នេះ​ខ្មែរ​មាន​កម្រិត​ខ្ពស់​មិន​ចាញ់​ប្រទេស​ដទៃ។

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

  • ​ចង់​ដឹង​ មឿន សុខ​ហ៊ុច និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​