Nikon D7500 ទើបមក​ដល់​ស្រុក​ខ្មែរ គ្រាន់​តែ Body អាច​ទិញ​ម៉ូតូ​មួយ​បាន​

  • 2017-07-26 09:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ DSLR ស៊េរី​ថ្មី​ម៉ូដែល​ D7500 ទើបមក​ដល់​ទីផ្សារ​ក្នុ​ង​​ស្រុកជា​ផ្លូវ​ការ ជាមួយ​នឹង​សមត្ថភាពពិសេស​ជា​ច្រើន​ខ្លាំង​ជាង​ស៊េរី​មុនៗដោយ​ភ្ជាប់​ជាមួយ​តម្លៃ​ប្រមាណ​ជា ១ ៧០០ ដុល្លារ(Body)។

លក្ខណៈ​សម្បត្តិ​​ពិសេស​មួយ​ចំនួន​របស់​ D7500៖

  • អាច​ចាប់​យក​រូបភាព​បាន​ ៨ ប្លង់​ក្នុង​មួយ​វិនាទី
  • មាន​ប្រព័ន្ធ​ Auto Focus ៥១ ចំណុច​​
  • កម្រិត​ ISO ពី​ 100 - 51000
  • បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព 3-axis Electronic ​
  • អេក្រង់​ប្រភេទ Touch Screen ទំហំ​ ៣,២ អ៊ីញ​
  • Shutter Speed ទាប​បំផុត​ ៣០ វិនាទី និង ខ្ពស់​បំផុត​ ១/៨០០០ វិនាទី
  • អាច​ថត​វីដេអូ​បាន​ដល់​កម្រិត​ 4K ក្នុង​ល្បឿន​ ៣០ ប្លង់/វិនាទី
  • មាន​ Wi-Fi និង Bluetooth
  • ទម្ងន់​ប្រហែល​ ៦៤០ ក្រាម
  • Sensor DX-format CMOS កម្រិត​ ២០,៩ MP បូក​រួម​នឹង​ Image Processor Expeed 5 និង​សមត្ថភាព​ពិសេស​ច្រើន​ទៀត​។

រំឮក​ដែរ​ថាម្សិល​មិញ​ Nikon បាន​ប្រារព្ធ​ពិធី​ខួប ១០០ ឆ្នាំ​ទូទាំង​ពិភពលោករួម​ទាំង​សាខា Nikon ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ក្នុង​នាម​ជា​ម៉ាក​យីហោ​ផលិត​​ម៉ាស៊ីន​ថត និង​គ្រឿង​បន្លាស់​កាមេរ៉ាដ៏​ល្បី​ និង​ចំណាស់​ជាង​គេ​មួយ​ក្នុង​ចំណោម​ម៉ាក​យីហោ​ដទៃ៕

អត្ថបទ​ពាក់​ព័ន្ធ៖

អត្ថបទ៖ រក្សា