ហេតុផល​២​យ៉ាង​ដែល​ ទេព បូព្រឹក្ស ងាក​ទៅ​ហាត់​របាំ​បុរាណ​វិញ

  • 2017-07-26 08:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​តារា​ចម្រៀង​ ទេព​ បូព្រឹក្ស វិញ​ អ្នក​ណាៗ​ក៏​ទទួល​ស្គាល់​ពី​ទេព​កោសល្យ​​ និង​ភាព​ច្នៃ​ប្រឌិត​នៃ​ក្បាច់​រាំ​របស់​នាង​ដែរ។ ដោយ​ឡែក​ ថ្មីៗ​នេះនាង​បាន​បង្ហោះ​រូប​ថតជាច្រើន​ក្នុង​ឈុត​សម្លៀក​បំពាក់​របាំ​អប្សារា​ ព្រម​ទាំង​លើ​កឡើង​ថា​ចង់​ហាត់​រៀន​របាំ​នេះ​ទៀត​ផង។

ជុំ​វិញ​បញ្ហា​នេះ​ បូព្រឹក្ស​ ដែល​ធ្លាប់​តែ​បង្ហាញ​ខ្លួន​ជា​មួយ​ក្បាច់​រាំ​​ញ័រញាក់​ប្រាប់​ Sabay ថា​ ច្បាស់​ណាស់នាង​នឹង​ទៅ​ហាត់​របាំ​នេះ​វិញ ដោយ​ហេតុផល​គឺ​ កើត​ចេញ​ពី​ចិត្ត​ស្រឡាញ់​ ហើយ​រូប​នាង​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ និង​គំនិត​ប្លែកៗ​ក្នុង​ចម្រៀង​របស់​ខ្លួន​​។

"និយាយ​ទៅ​បង​ ចង់​ហាត់​យូរ​ហើយ​ តែ​ដោយ​សារ​អត់​មាន​ពេល​វេលា​ណា​មួយ​ដែល​ស័ក្ដិសម​ ហើយ​បង​ចង់​ហាត់វា​ឲ្យ​ចេះ បន្ទាប់​មក​ទៀត​នឹង​ធ្វើ​ចម្រៀង​ដែល​ប្លែកៗ​ទាក់​ទង​ជា​មួយ​របាំ​បុរាណ​នេះ"។ ដៃគូ G-Devith ថ្លែង។

ងាក​ទៅ​បទ​ពិសោធន៍​ក្នុង​ទម្រង់​សិល្បៈ​បុរាណ​វិញ​ តារា​ស្រី​រូប​នេះ​បញ្ជាក់​​ថា​ នាង​​មិន​ធ្លាប់​ហាត់​ពី​មុន​មក​ទេ​ នេះ​គ្រាន់​តែ​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ "ទើប​តែ​ចាប់​ផ្ដើម មិន​ទាន់​បាន​ហាត់​ផង​អូន​ តែ​គេ​ថា​ បើ​បង​ហាត់​អាច​ឆាប់​ចេះ ឆាប់​ចាប់​បាន" ម្ចាស់​បទ "Twerk" បន្ថែម៕

អត្ថបទ៖ សុខណា

រូបភាព៖ ផ្តល់ឲ្យ