ចៃដន្យ​ដូច​ចំណង​ជើង​មែន អាម៉ាស់​កាល​ជួប​នៅ​ឡាន​មិន​អស់​ចិត្ត ឥឡូវ​ញ៉ាំ​អី​ជួប​គ្នា​ទៀត

  • 2017-07-26 08:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ខ្លី​មាន​ចំណង​ជើង​ថា ចៃដន្យ ដែល​មាន​តួ​ស្រី​ឈ្មោះ​រក្សា និង​តួ​ប្រុស​ឈ្មោះ​រដ្ឋា ដោយ​កាល​ពី​ភាគ​មួយ​បាន​ជួប​គ្នា​ដោយ​អាម៉ាស់​នោះ បាន​ជួប​គ្នា​ម្ដង​ទៀត នៅ​ភាគ ២ ក្នុង​ភោជនីយដ្ឋាន​មួយ បើ​ទោះ​បី​ជា​តួ​ស្រី​ខំ​បិទបាំង​យ៉ាង​ណា​ក៏​ដោយ។

លោក ភារុណ អ្នក​ដឹកនាំ​រឿង​នេះ បាន​និយាយ​ថា៖ "ភាគ ២ ដែល​នឹង​ចេញ​ថ្ងៃ​សៅរ៍​នេះ តួ​ស្រី​នឹង​តួ​ប្រុស​​បាន​ជួប​គ្នា​ម្ដង​ទៀត​ក្រោម​មូលហេតុ​ភ្ញាក់​ផ្អើល​មួយ​ទៀត ហើយ​ក្រៅ​ពី​នេះ ក៏​មាន​ភាព​ចៃដន្យ​ថ្មី​មួយ ដែល​សឹង​តែ​នឹក​ស្មាន​មិន​ដល់"។

លោក ភារុណ បាន​បន្ត​ថា បើ​ចង់​ដឹង​ថា​រឿង​នេះ​មាន​ការ​ចៃដន្យ​ច្រើន​ប៉ុណ្ណា​កុំ​ភ្លេច​តាម​ដាន​នៅ​លើ​ផេក​ហ្វេសប៊ុក Sabay ដោយ​ពេល​នេះ​បាន​ចេញ​ភាគ ១ រួច​មក​ហើយ ដោយ​នៅ​សល់ ២ ភាគ​ទៀត​ដែល​សុទ្ធ​តែ​មាន​រឿង​ភ្ញាក់ផ្អើល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។

តោះ មុន​ចូល​ភាគ​ទី ២ មើល​ភាគ​ទី ១ សិន​ទៅ ថា​ល្អ​មើល​ប៉ុណ្ណា៖

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម