Goo Hara ត្រូវ​គេ​សង្ស័យ​ថា​ជក់​កញ្ឆា​ ព្រោះ​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​នេះ​នៅ​ Instagram

  • 2017-07-26 10:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ឲ្យ​ចាញ់​ Sulli ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​ Goo Hara ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ថ្មីៗ​នេះ​បន្ទាប់​ពី​បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​ Instagram សង្ស័យ​ថា​នាង​ជក់​កញ្ឆា។

រូប​ភាព​ដែល​នាង​បាន​ង្ហោះ​ហើយ​លុប​វិញ​

នៅ​ថ្ងៃ​ទី​២៦​ខែ​កក្កដា​នេះ​ Goo Hara បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​នាង​បង្ហោះ​រូប​ភាព​បារី​មូរ​ដៃ​ដែល​មាន​បូក​រួម​និង​ពាក្យ​ថា "វា​ពិត​ជា​ឡូយ​ណាស់"។

រូប​ភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​នាក់​រិះ​គន់​ ថា​ជា​ទង្វើ​មិន​សមរម្យ។

មនុស្ស​ជា​ច្រើន​បាន​សង្ស័យ​ថា​រូបភាព​នោះ​មិន​មែន​ជា​បារី​នោះ​ទេ តែ​វា​ជា​កញ្ឆា​ដែល T.O.P ធ្លាប់​បាន​ជក់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​អ្នក​ខ្លះ​បាន​ទាម​ទារ​ឲ្យ​នាង​ទៅ​ធ្វើ​តេស្តទៀត​ផង​ ថា​តើ​ពិត​ជា​បាន​ជក់​ឫ​អត់?

មិន​យូរ​ប៉ុន្មាន Goo Hara ក៏​បាន​លុប​រូបភាព​នោះ​ចោល​ ហើយ​ជំនួស​ដោយ​រូប​ភាព​មួយ​ផ្សេង​ទៀត​។ ក្នុង​រូប​ភាព​នោះ​ផង​ដែរ​ នាង​បាន​បញ្ជាក់ថា​វាគ្រាន់​តែ​ជា​បារី​មូរ​ដៃតែ​ប៉ុណ្ណោះ​មិន​មែន​ជា​កញ្ឆា​ឡើយ។

រូបភាព​នាង​បាន​បង្ហោះ​បន្ទាប់​ពី​លុប​រូប​ចាស់​ចោល

ទោះ​បី​ជា​ Hara បាន​ពន្យល់​ថា​បែប​នេះ​ក៏​ដោយ​ ក៏​អ្នក​លេង​អ៊ីនធឺណិត​ទាំង​នោះ​នៅ​តែ​មិន​ពេញ​ចិត្ត​ឡើយ​ដោយ​គិត​ថា ទោះ​បី​ជា​នាង​មិន​បាន​ជក់​កញ្ឆា​ក៏​នាង​មាន​ទំលាប់​ក្នុង​ការ​ជក់​បារី​ដែរ​ដែល​វា​ជា​គំរូ​មិន​ល្អ​មួយ។

ចំពោះ​បញ្ហា​នេះ​អ្នក​តំណាង​ផលិតកម្ម KeyEast ដែល​ជា​ផលិតកម្ម​របស់ Hara បាន​និយាយ​ថា ពួក​គេ​មិន​មាន​អ្វី​ត្រូវ​និយាយ​នោះ​ទេ​ ព្រោះ​វា​ជា​គណនី​ឯក​ជន​របស់​នាង៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ