ធ្លាក់​បាក់ឌុប​ឆ្នាំ​នេះ អាចមានឱកាសប្រឡង​លើក​ទី​២​អត់?

  • 2017-07-27 01:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៧​នេះ មិន​មាន​ការ​ប្រឡង​លើក​ទី​២​នោះ​ទេ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​ប្រឡង​បាក់ឌុប​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២១ ខែ​សីហា ខាង​មុខ​នេះ​ហើយ​។ ចំពោះ​ការ​ប្រឡង​ក្រសួង​នៅ​តែ​រឹត​បន្តឹង​ពុំ​មាន​បន្ធូរបន្ថយ​នោះ​ឡើយ ទាំង​បទប្បញ្ញត្តិ និង​ទោស​វិន័យ គឺ​នៅ​រក្សា​យ៉ាង​តឹង​រឹង​បំផុត។ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា "ឱ្យ​តែ​ចេះ​គឺ​ជាប់"។

ដូច្នេះ​ហើយ​បេក្ខជន​ប្រឡង​ទាំង​អស់​ត្រូវ​ដឹង​ពី​បទប្បញ្ញត្តិ​នានា ដែល​ក្រសួង​ធ្លាប់​បាន​ប្រកាស​ ដើម្បី​កុំ​ឱ្យ​កើត​មាន​កំហុស​ណា​មួយ​ក្នុង​ពេល​ប្រឡង អាច​នាំ​ឱ្យ​មាន​ការ​ចាត់​វិធាន​ការ​ទៅ​តាម​ទោស​កំហុស​នោះ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ