Chanathip ​បាន​ត្រឹម​ស្ដាយ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ Consadole Sapporo 

  • 2017-07-27 02:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chanathip Songkrasin បាន​បង្ហាញ​​ជា​លើក​ដំបូង​ឲ្យ​ក្រុម​ Consadole Sapporo ដែល​កំពុង​លេង​នៅ J-League ក្នុង​​ពាន Levain Cup កាល​ពី​ម្សិលមិញ ពេល​ប៉ះ​ក្រុម Cerezo Osaka ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត​បាន​ទេ។

​Consadole Sapporo បាន​ចាញ់ Cerezo Osaka កាល​ពី​ជើង​ទី​១ ដោយ​លទ្ធផល​២-០។ សម្រាប់​ការ​ប្រកួត​​ជើង​ទី​២ Chanathip បាន​ប្ដូរ​ចូល​វគ្គ​ទី​ពីរ​ដើម្បី​ជួយ​ក្រុម ស្របពេល​ Cerezo Osaka កំពុង​នាំ​មុខ ១-០។ យ៉ាងណា​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ថៃ​រូប​នេះ​មិន​​អាច​រក​គ្រាប់​បាល់​ជូន​ក្រុម​ជា​លើក​ដំបូង​បាន​តែ​ឡើយ។ សរុប​ទាំង​ពីរ​ជើង Consadole Sapporo ​ចាញ់ Cerezo Osaka ៣-០។

​ Chanathip Songkrasin ត្រូវ​បាន​ក្រុម​ជប៉ុន Consadole Sapporo ​ខ្ចី​ជើង​រយៈពេល​១៨​ ខែ​ពី​ក្លឹប SCG Muang Thong United៕

ទស្សនាការ​លេង​របស់ Chanathip

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ