James ថា Bayern ធំជាង​ Real Madrid ?

  • 2017-07-27 03:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez បាន​ប្រាប់​ Sport Bild ថា Bayern Munich គឺ​ជា​ក្លឹប​ធំ​បំផុត​មួយ​ដែល​អាច​ធំជាង​​ Real Madrid ផង។

James Rodriguez

ការ​និយាយ​បែប​នេះ​បន្ទាប់​ពី តារា​ឆ្នើម​វ័យ​២៦​ឆ្នាំ​ចុះ​កុងត្រា​ខ្ចី​ជើង​២​ឆ្នាំ​លេង​នៅ​ Bayern ហើយ​មាន​ជម្រើស​ផ្ទេរ​ជា​ផ្លូវ​ការ​ក្រោយ​ឆ្នាំ​២០១៩។ James បាន​លេចធ្លោ​ខ្លាំង​កាល​ពី World Cup ២០១៤ ធ្វើ​ឲ្យ​រូប​គេ​មាន​ឱកាស​ទៅ​លេង​នៅ Real ដែល​ជា​ក្លឹប​ក្នុង​ក្ដៅ​ស្រមៃ។

យ៉ាង​ណា​ក៏​ដោយ​ អាជីព​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​ហាក់​ជួប​សុបិន​អាក្រក់​ នៅ​ពេល​វត្តមាន​លោក Zinedine Zidane ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ទីនោះ។​ ក្រោម​ការ​ដឹកនាំ​របស់​បុរស​សញ្ជាតិ​បារាំង​ ជា​​រឿយ​ៗ​ James​ត្រូវ​លេង​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​ និង​​ពេល​ខ្លះ​គ្មាន​ឈ្មោះ​លេង​តែ​ម្ដង​​ ធ្វើ​ឲ្យ​​ទីបំផុត​រូប​​គេ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន