រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​​ប្រជា​ពល​រដ្ឋ និង​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំ​ពោះ​ទឹក​ជំនន់

  • 2017-07-27 03:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ និង អាជ្ញារ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ទឹក​ជំនន់​ ខណៈ​បណ្ដា​ខេត្ត​មួយ​ចំនួន​កំពុង​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។

សម្ដេច​តេជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​គណនី​របស់​ខ្លួន​ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា «ភ្លៀង​ដែល​បង្អុរ​ធ្លាក់​មក​មិន​ដាច់​ស្ទើរ​រាល់ថ្ងៃ​ ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​តិច​មែន តែ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ​គឺ​កំ​ពុង​ប្រ​ឈម​នឹង​បញ្ហា​ទឹក​ជំនន់​ដោយសារ​កម្រិត​ទឹក​ទឹក​ភ្លៀង​នៅ​បន្ត​ធ្លាក់ ហើយ​កម្ពស់​ទឹក​ទន្លេ​ក៏​មាន​ការ​​កើន​ឡើង​ជា​ប​ន្ត​បន្ទាប់ ក្នុង​នោះ​មាន ដូចជា ខេត្ត​ឧត្តរ​មានជ័យ ព្រះវិហារ ក្រ​ចេះ ស្ទឹងត្រែង បន្ទាយ​មាន​ជ័យ កំពង់ចាម កំពត និង​ខេត្ត​មួយ​ចំនួន​ទៀត​។​

​ តាម​ការ​ប្រកាស​របស់​ក្រសួង​ក្រសួង​ធន​ធាន​ទឹក បាន​អោយ​ដឹងថា ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​កម្ពុជា​អាច​នឹង​ទទួល​រង​នូវ​ឥទ្ធិ​ពល ENSO Neutral Condition ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ដែល​ធ្វើ អោយ​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ការ​កើនឡើង​។​

​ ផ្អែក​តាម​សេចក្ដីប្រកាស​ខាង​លើ សម្ដេច​តេជោ បាន​អំពាវនាវ​ឲ្យ​បងប្អូន ដែល​ចុះទូក​នៅ​តាម​ទន្លេ សមុទ្រ គឺ​សូម​ប្រុង​ប្រយ័ត្ន ពាក់អាវ​ពោង​ការពារ និង​មាន​សម្ភារៈ​ការពារ​អាយុ​ជីវិ​ត ពេល​ជួបប្រទះ​បញ្ហា​ដោយ​យថាហេតុ​ណាមួយ​កើតឡើង​។ សូម​កុំ បណ្ដោយ​កូនចៅ​ទៅលេង​ទឹក​នៅ​ខាងក្រៅ​តាម​ស្រះ តាម​វាលស្រែ ក្រោម​ស្ពាន ឬ​តាម​ប្រឡាយ ទឹក​ដែល​អាច​ងាយ​មាន​គ្រោះថ្នាក់​។

​ សេចក្ដី​អំពាវនាវ​ក៏​បាន​បន្ត​ទៀត​ថា សូម​អំពាវ​នាវ​ដល់​មន្ត្រី អាជ្ញាធរ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ដែនដី​ត្រូវ​ឃ្លាំ​តាមដាន​មើល និង​ជួយ​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ជាពិសេស ប្រជា​ពល​រដ្ឋ ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត ដែល​កំពុង​ប្រឈម នឹង​បញ្ហា​ទឹក​ជំនន់ និង​តាម​តំបន់​ជាប់​នឹង ដងស្ទឹង និង សមុទ្រ​ជាដើម​។ សូម​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

រូបថត៖ Page សម្ដេចតេជោ ហ៊ុន សែន

អត្ថបទថ្មី