អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ពីរ​រូប​ និយាយពីការរិះគន់​របស់​​អ្នក​ចាក់​ប្រដាល់ខុសរបៀប

  • 2017-07-27 06:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​គឺ​កីឡាករ​ ចាន់​ រតនា​ និង​ ពៅ​ សត្តិសិទ្ធិ​ ថា​អ្នក​រិះ​គន់​ដោយ​មិន​សម​ហេតុផល​នោះ​ គឺ​ភាគច្រើន​ជា​អ្នក​លេង​ប្រដាល់(ចាក់​លុយ)​ ហើយ​ការ​រិះគន់​ទាំង​នោះ​វា​ធ្វើ​ឲ្យ​វិស័យ​ប្រដាល់​មិន​មាន​ភាព​រីកចម្រើន​នោះ​ទេ។​

កីឡាករ​ ចាន់​ រតនា​ ក្រហម

កីឡាករ​ ចាន់​ រតនា​ បាន​ឲ្យ​ដឹង​ថា​ តាម​អ្វី​ដែល​មើល​ឃើញ​បច្ចុប្បន្ន​នេះ​ដូច​ជា​កីឡាករ​មួយ​ចំនួន​ធំ​គឺ​ពួក​គេ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​និង​ប្រកួត​យក​ជ័យជម្នះ​ណាស់​ ព្រោះ​បច្ចុប្បន្ន​កីឡាករ​ដែល​ល្អ​គឺ​ប្រកួត​បាន​លុយ​ច្រើន​ និង​ប្រកួត​បាន​ច្រើន​ដង​ទៀត​ផង។​ ម្យ៉ាង​ទៀត​នោះ​បច្ចុប្បន្ន​នេះ​មាន​អ្នក​គាំទ្រ​ច្រើន​ មាន​អ្នក​លើក​ទឹក​ចិត្ត​ច្រើន​តាម​រយៈ​ហ្វេសបុក​ ដូច​នេះ​ពួក​រឹតតែ​មាន​ខំប្រឹង​ដើម្បី​ឈ្នះ។​ អ្នក​ប្រដាល់​រូប​នេះ​ ក៏​សូម​សំណូមពរ​ ដល់​អ្នក​លេង​ប្រដាល់​ទាំង​អស់​ នៅ​ពេល​ដែល​ចាញ់​លុយ​សូម​កុំ​រិះគន់​ឬ​ជេរប្រទេច​ពួក​កីឡាករ​អី​ ការ​រិះ​គន់​ទាំង​នោះ​មិន​បាន​ធ្វើ​ឲ្យ​វិស័យ​ប្រដាល់​គុន​ខ្មែរ​រីកចម្រើន​ទៅ​មុខ​ទេ​ហើយ​វា​បែរ​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹក​ចិត្ត​ទៅ​វិញ។​

កីឡាករ​ ចាន់​ រតនា​ ក្រហម

កីឡាករ​ ពៅ​ សក្តិសិទ្ធិ​ ក៏​បាន​លើក​ឡើង​មិន​ខុស​ពី​ ចាន់​ រតនា​ នោះ​ដែរ​ ខ្លួន​ចង់​ឲ្យ​អ្នក​លេង​ប្រដាល់​ទាំង​អស់​ឲ្យ​ប្ដូរ​ឥរិយាបថ​ឡើង​វិញ​ ពី​ការ​រិះគន់​ជា​លក្ខណៈ​ដែល​មិន​រីកចម្រើន​(ជេរ​ប្រមាថ)​ដល់​វិស័យ​ប្រដាល់​ ឲ្យ​ទៅ​ជា​ការ​លើក​ទឹក​ចិត្ត​ឬ​ជួយ​ជ្រោមជ្រែង​ដល់​កីឡាករ​វិញ​ទើប​ប្រដាល់​ខ្មែរ​មាន​ការ​រីកចម្រើន​ថែម​ទៀត។​ អ្នក​ដែល​រិះគន់​មិន​ឬ​ជេរ​ដល់​កីឡាករ​នោះ​ គឺ​ភាគ​ច្រើន​ជា​អ្នក​ភ្នាល់​លុយ​ បើ​អ្នក​ដែល​គេ​ចូលចិត្ត​ប្រដាល់​នោះ​មិន​ដែល​រិះគន់​ដូច​នេះ​ទេ។​ «ដូច​ខ្ញុំ​ គេ​រិះគន់​ថា​កីឡាករ​ស្រា​ថ្នាំ​ កីឡាករ​វ៉ៃ​មិន​កើត​អី​ ជាក់​ស្ដែង​ខ្ញុំ​ខំប្រឹង​វ៉ៃ​ចង់​ងាប់​ ពេល​ខ្លះ​របួស​បែក​មុខមាត់​ជា​ដើម​ ប្រដាល់​វា​មិន​ចេះ​តែ​ឈ្នះ​គ្រប់​ពេល​នោះ​ទេ​ ពេល​ខ្លះ​សុខភាព​មិន​ល្អ​ ឬ​បរិភោគ​អ្វី​ខុស​ទៅ​ក៏​វា​អត់​កម្លាំង​តាម​និង​ដែរ»​ សម្ដី​ ពៅ​ សក្តិសិទ្ធិ។​

កីឡាករ ពៅ សក្តិសិទ្ធិ ក្រហម

គូ​បញ្ជាក់​ដែរ​ថា​ នា​ពេល​កន្លង​មក​កីឡាករ​មួយ​ចំនួន​ក៏​ត្រូវ​រង​ការ​រិះគន់​ជា​ខ្លាំង​ នៅ​ពេល​ដែល​ខ្លួន​ចាញ់​ការ​ប្រកួត​នា​ពេល​កន្លង​មក។​ ចំពោះ​កីឡាករ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ ពី​ការ​អាក់​អន់​ស្រពោន​ចិត្ត​តាម​បណ្ដាញ​ហ្វេសបុក​ របស់​ខ្លួន​ឬ​តាម​រយៈ​ព័ត៌មាន​ផង​ដែរ។​ តែការ​រិះគន់​មួយ​ចំនួន​ក៏​រិះគន់​បាន​ត្រឹមត្រូវ​ដែរ​ ដោយ​កីឡាករ​ខ្លះ​មិន​បាន​ខិតខំ​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​នោះ​ដែរ​ គឺ​គ្រាន់​តែ​ឡើង​ដើម្បី​តែ​បាន​តម្លៃ​ខ្លួន​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​