Man City ផ្ដល់​មេរៀន​ជូរចត់​ឲ្យ​ Real ក្នុង​ប្រកួត​មិត្តភាព​

  • 2017-07-27 06:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ Real Madrid ៤-១ ចំពោះ​មុខ​អ្នក​គាំទ្រ​ជិត​មួយ​សែន​នាក់​ក្នុង​ការ​ប្រកួត​ International Champions Cup នៅ​ទឹកដី​អាមេរិក។

នៅ​ក្នុង​វគ្គ​ទី​មួយ​ក្លឹប​យក្ស​ទាំង​ពីរ​របស់​ទ្វីប​អឺរ៉ុប​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​នោះ​ទេ​ លុះ​ដល់​វគ្គ​ទីពីរ​នាទី៥២ ខ្សែ​ការពារ Nicolas Otamendi ទាត់​នាំ​មុខ​ឲ្យ​ City បាន​មួយ​គ្រាប់​មុន​។ រំលង​បាន​៧​នាទី Raheem Sterling បាន​អូស​បាល់​កាត់​ខ្សែការពារ​ហើយ​ស៊ុត​មុំ​តូច​បន្ថែម​មួយ​គ្រាប់​ទៀត​នាំ​មុខ Real Madrid ២-០។

ទោះ​ជា​នាំ​មុខ​រហូត​ ២គ្រាប់​តែ​ក្រុម​លោក Pep Guardiola មិន​បាន​បន្ធូរ​បន្ថយ​ដៃ​ឡើយហើយ​បាន​បន្ថែម​២​គ្រាប់​ទៀត​ដោយ​ John Stones នាទី​៦៧ និង Brahim Diaz នាទី​៨២។ ចំណែក​ Real Madrid រក​បាន​មួយ​គ្រាប់​សង​វិញ​នៅ​នាទី ៩០​ ជា​ការ​ទាត់​បាល់​ពី​ចម្ងាយ​របស់ Oscar Rodriguez៕

អត្ថបទ៖ វីរ័ត្ន