​ថ្ងៃ​នេះ​ ជា​ថ្ងៃ​ដំបូង​នៃ​ការ​កម្ទេច​សំណង់​អគារ​ប៊ូឌីញ​ទ្រង់ទ្រាយ​ធំ​

  • 2017-07-27 10:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយ​ការណ៍​ពី​ក្រុម​ការងារ ​Sabay ​កំពុង​ស្ថិត​នៅ​តំបន់​អគារ​ប៊ូឌីញ​ "ស" បាន​ឲ្យ​ដឹង​ថា​ ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​ដំបូង​នៃ​ការ​កម្ទេច​សំណង់​អគារ​ប៊ូឌីញ​ទ្រង់ទ្រាយ​ធំ​ ​ស្រប​ពេល​ដែល​មេឃ​បាន​បន្ថែមដំណក់​ទឹក​ភ្លៀង​តាំង​ពី​ព្រឹក​ព្រលឹម​ផង​ដែរ​។

​ក្រោយ​ពី​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ ​និង​តេស្ត​គ្រឿង​ម៉ា​ស៊ីន​ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​សម្រាប់​ថ្ងៃ​នេះ ​ក្រុមជំនាញ​ការ​វាយ​កម្ទេច​អគារនេះ​ ​បាន​នាំយក​សម្ភារៈ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ ​អេស្កា​វេទ័រ​ចំនួន​ ​៣គ្រឿង​ ​និង​ឡានទឹក​ជា​ដើម​ ​សម្រាប់​កម្ទេច​ដោយ​រលូន​​។ មុននេះបន្តិច ​​គេ​បាន​វាយ​​កម្ទេច​ត្រង់​ចំណុច​ជិត​ទូត​រ៉ូស្ស៊ី​ ​ហើយ​គេ​នឹង​បន្ត​ប្រតិបត្តិការ​ទៀត​ ​ពេល​ដែល​មិន​សូវ​មាន​ពលរដ្ឋ​ធ្វើដំណើរ​ ឬ​ម៉ោង​សម្រាក​ពី​ការងារ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ការងារ ​Sabay​។​

លោក ហេង ប៊ុននី អ្នក​ជំនាញ​ការ​វាយ​កម្ទេច​អគារ និង​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន ព្រះពិស្ណុការ បាន​ប្រាប់ Sabay ថា រយៈ​ពេល​នៃ​ការ​កម្ទេច យ៉ាង​ហោច​ណាស់​ក៏ ៣​ខែ​កន្លះ ទៅ ៤​ខែ​ដែរ ព្រោះ​ជួប​ប្រទះ​ការ​លំបាក​មួយ​ចំនួន​ត្រូវ​ដោះ​ស្រាយ ដូច​ជា​ខ្លាច​ហ៊ុយ ឬ​ធ្លាក់​កម្ទេច​នានា​ទៅ​លើ​អគារ​ជិត​ៗ​នោះ។ លោក​ថា ក្រុម​ការងារ​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ជិត​ខាង​ខ្លាំង​ពេក។

តំណាង​ក្រុមហ៊ុន​រូប​​នេះ ក៏​បាន​ស្នើ​សុំ​អ្នក​ជិត​ខាង មាន​ការ​យោគយល់​អធ្យាស្រ័យ​ ចំពោះ​ការ​ប៉ះ​ពាល់​ណា​មួយ ដែល​អាច​កើត​ឡើង៕

អត្ថបទ៖ ស៊ិន សាវ៉េត