បុគ្គលិក​នៅ​ការិយាល័យ​ថ្មី​របស់​ ​Apple​ ​ត្រូវ​បង់លុយ​ថ្លៃ​បាយ​ថ្ងៃ

  • 2017-07-27 12:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Jonathan Ive​ ​ប្រធាន​ផ្នែក​រចនា​របស់​ ​Apple​ ​ថ្លែង​ថា​ "​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា​ ​Spaceship​ ​ឬ​ ​Apple Park​ ​គឺ​ត្រូវ​តម្រូវ​ឲ្យ​បុគ្គលិក​ចំណាយ​ប្រាក់​ដើម្បី​អាច​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​ក្នុង​អាហារដ្ឋាន​របស់​ក្រុមហ៊ុន"។

ការ​តម្រូវ​ឲ្យ​បុគ្គលិក​ប្រមាណ​ ​១៤ ០០០​ ​នាក់​ទិញ​អាហារ​ថ្ងៃ​ត្រង់​ក្នុង​អាហារដ្ឋាន​របស់​ក្រុមហ៊ុន​នេះ​ ​ព្រោះ​ក្រុមប្រឹក្សាភិបាល​របស់​ ​Apple​ ​និង​​ធ្លាប់​ជា​គំនិត​របស់​ ​Steve Jobs​ ​ដែល​លើក​ថា​ ​"គ្មាន​អ្នក​ណា​ឲ្យ​តម្លៃ​លើ​របស់​ដែល​បាន​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ" ដូច​នេះ​ ​ដើម្បី​ឲ្យ​​បុគ្គលិក​ដឹង​ពី​តម្លៃ​របស់​ម្ហូប​អាហារ​ ​ទើប​ក្រុមហ៊ុន​សម្រេច​យ៉ាង​នេះ។ ប៉ុន្តែ​ចំពោះ​តម្លៃ​ម្ហូប​ក្នុង​អាហារដ្ឋាន​របស់​ ​Apple​ ​នេះ​ ​គឺ​គេ​មិន​លក់​ថ្លៃ​ ​ឬ​យក​ចំណេញ​ច្រើន​នោះ​ទេ។

Apple Park​ ​មាន​ទីតាំង​នៅ​ទីក្រុង​​ ​Cupertino ​រដ្ឋ​ California​ ​អាច​ផ្ទុក​បុគ្គលិក​បាន​ ១៤ ០០០ នាក់។ មាន​ចត​រថយន្ត​ចំនួន​ ១១ ០០០ កន្លែង​សម្រាប់​បុគ្គលិក​ទាំង​ ១៤ ០០០ នាក់​ ​ហើយ​រថយន្ត​​​​ជា​ច្រើន​​អាច​​ចត​នៅ​កន្លែង​ចត​ក្រោម​ដី​មាន​ទីតាំង​នៅ​ខាង​​ក្រោម​អគារ​មេ ហើយ​រថយន្ត​ជា​ច្រើន​ទៀត​ក៏​អាច​ចត​នៅ​អគារ​ចត​រថយន្ត​ចំនួន​ពីរ​កន្លែង​ផ្សេង​ទៀត៕

ចុចអានបន្ត ៖

ប្រភព៖ The Wall Street Journal   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម