​មិន​ទាន់​អី​ផង Bill Gates ក្លាយ​ជា​អ្នក​មាន​ដាច់​គេ​លើ​លោក​វិញ​បាត់

  • 2017-07-28 03:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​កាល​ពី​យប់​មិញ​នេះ​លោក​ Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amazon បាន​ក្លាយ​ជា​បុគ្គល​មាន​ដាច់​គេ​ក្នុង​លោក​លំដាប់​ទី​មួយ​ បន្ទាប់​ពី​​តម្លៃ​ភាគ​ហ៊ុន​ឡើង​ដល់​ ១៥ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​រូប​នេះ​ឡើង​ដល់​ ៩២,៣ ពាន់​លាន​ដុល្លារ។

យ៉ាងណាក្ដី​​លោក​ Jeff កាន់​កាប់​តំណែង​កំពូល​នេះ​បាន​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ព្រោះ​តម្លៃ​ភាគ​ហ៊ុន​ Aamazon បាន​ធ្លាក់​ចុះ​វិញ​បន្ទាប់​ពី​បាន​ប្រកាស​ពី​ចំណូល​​ប្រចាំ​ត្រីមាស​ទីពីរ​របស់​ខ្លួន​ ដែល​មាន​ការ​ធ្លាក់​ចុះ​ ៧៧% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​ដោយ​សារ​តែ​ Amazon បាន​ចំណាយ​លើ​ការ​បណ្ដាក់​ទុន​ច្រើន​​លើ​ជំនួញ​របស់​ខ្លួន។

មូលហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​មេ​ Amazon ធ្លាក់​ចុះ​នៅ​ត្រឹម​ ៨៩,៩ ពាន់​លាន​ដុល្លារ។ ដូច​នេះ​​ធ្វើ​ឲ្យ​លោក​ Bill Gates ឡើង​មក​តំណែង​កំពូល​វិញ​ជា​មួយ​ទ្រព្យ​សម្បត្តិ​ ៩០,៨ ពាន់​លាន​ដុល្លារ។

ត្បិត​ថា​មេ​ Amazon កាន់​កាប់​តំណែង​បាន​រយៈពេល​ខ្លី​មែន ប៉ុន្តែ​គេ​រំពឹង​ថា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​​​មហា​សេដ្ឋី​រូប​នេះ​នឹង​អាច​ឡើង​កាន់​តំណែង​កំពូល​វិញ​ ហើយ​អាច​នឹង​កាន់​កាប់​បាន​យូរ​ទៀត​ផង។ បញ្ជាក់​ដែរ​ថា​បុគ្គល​មាន​ជាង​គេ​លំដាប់​ទី​ ៣ នា​ពេល​បច្ចុប្បន្ន​គឺ​លោក​ Amancio Ortega ម្ចាស់​ម៉ាក​សំលៀក​បំពាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ ៨២,៧ ពាន់​លាន​ដុល្លារ៕​​​​​​​​

ចុចអាន៖

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម