កម្មវិធី​ប្រដាល់​ជ្រើសរើស​ជើង​ឯក​រាជធានី​ភ្នំពេញ ​បិទ​បញ្ចប់​ព្រឹកមិញ

  • 2017-07-28 06:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​កីឡា​ប្រដាល់​សកល​និង​គុនខ្មែរ​ ជ្រើសរើស​ជើង​ឯក​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០១៧​ នេះ​ បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​រួច​រាល់​​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​កីឡដ្ឋាន​ស្តាត​ចាស់។​

ឯកឧត្ដម​ តែម​ ម៉ឺន​

ឯកឧត្ដម​ តែម​ ម៉ឺន​ ដែល​ជា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​រាជធានី​ភ្នំពេញ​ មើល​ទៅ​ដំណើរ​ការ​បាន​យ៉ាង​ល្អ។​ លោក​យល់​ឃើញ​ថា​ កម្មវិធី​នេះ​ជា​ចលនា​មួយ​បំផុស​ដល់​យុវជន​ ឲ្យ​ងាក​មក​ចាប់​យក​កីឡា​ ដើម្បី​សុខភាព​ល្អ​ និង​គេច​ផុត​ការ​ប្រព្រឹត្តិ​អ្វី​ដែល​ខុស​ឆ្គង​ ហើយ​អាច​ជា​ការ​បង្កើន​ធនធាន​កីឡាករ​ កីឡា​ការិនី​ បន្ថែម​ទៀត។​

កីឡាករពេលប្រកួត​នៅ​ស្តាតចាស់

ឯកឧត្ដម​បន្ត​ទៀត​ថា​ កម្មវិធី​នេះ​គឺ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ឲ្យ​រីកចម្រើន​បន្ថែម​ទៀត​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​ដែល​បាន​មក​ទស្សនា​ ឲ្យ​បាន​ដឹង​ថា​គុន​ខ្មែរ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា។​ កម្មវិធី​នេះ​ដែរ​ អាច​ជួយ​ស្វែង​រក​កីឡាករ​ កីឡា​ការិនី​ពន្លក​ថ្មីៗ​ ដែល​ពួកគេ​មាន​សមត្ថភាព​ ដើម្បី​យក​ទៅ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត។​

កីឡាករ ឌុន​ រដ្ឋា ឈ្នះកាលថ្ងៃ​បើកឆាក
ក្លឹបអេភូថងកីឡាជាប់ជា​ក្លឹបល្អមានកីឡាករ​ឈ្នះ​ច្រើនជាងគេ

ការ​ប្រកួត​ប្រដាល់​សកល​ និង​គុន​ខ្មែរ​ ជ្រើសរើស​ជើង​ឯក​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៧​ នេះ​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល​៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៤​ ដល់​ ទី២៨​ ខែ​កក្ដដា​ ឆ្នាំ​២០១៧​ នៅ​កីឡដ្ឋាន​ស្តាត​ចាស់​ ក្រោម​ការ​ចូលរួម​ពី​សំណាក់​ក្លឹប​ប្រដាល់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម