ចាយ​អស់​ជាង​២០០​លាន​ Pep ថា​បើ​មិន​ឈ្នះ​ពាន​ទៀត​​នឹង​ចាកចេញ​

  • 2017-07-28 06:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ខ្លួន​មាន​គោល​បំណង​ដឹកនាំ​នៅ​អង់គ្លេស​យូរ​អង្វែង​តទៅ​ទៀត​បើ​សិន​អាច​នៃ​ Manchester City លើក​ពាន​នៅ​រដូវ​កាល​ថ្មី។

Pep Guardiola

ការ​និយាយ​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី City បាន​យក​ឈ្នះ​ជើង​ឯក​ទ្វីប​អឺរ៉ុប​ Real Madrid ៤-១ ក្នុង​ការ​ប្រកួត​ពាន​ មិត្តភាព International Champions Cup ក្នុង​សប្ដាហ៍​នេះ​ ដែល​វា​​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​។

បុរស​សញ្ជាតិ​អេស្ប៉ាញ​ចាយ​អស់​​២២០​លាន​អឺរ៉ូ​ហើយ ក្នុង​ការ​រុះរើ​ក្រុម​ថ្មី​មួយ​ដែល​ចង់​បាន​ ប៉ុន្តែ​លោក​នៅ​តែ​មិន​ធានា​ពី​អនាគត​របស់​ខ្លួន​នៅ​ឡើយ។ "ខ្ញុំ​គិត​ថា​ក្លឹប​ត្រូវ​ការ​ស្ដាប់​អ្នក​ចាត់ការ​ទូទៅ​ ប៉ុន្តែ​ពួកគេ​ក៏​នៅ​តែ​មាន​សិទ្ធ​សម្រេច​ពី​អនាគត​ដែរ។ គ្មាន​នរណា​ដឹង​ថា​ថ្ងៃ​មុខ​មាន​អ្វី​កើត​ឡើង​ទេ ហើយ​គ្រប់​អ្នក​ចាត់​​អាច​ដឹកនាំ​បន្ត​ឬ​អត់​គឺ​អាស្រ័យ​លើ​លទ្ធផល"៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម