២០សន្លឹក ទិដ្ឋភាពសាមញ្ញៗ នៅកូរ៉េខាងជើង កម្របានឃើញបំផុត

  • 2017-07-28 06:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង គឺ​ជា​ប្រទេស​កុម្មុយនិស្ត ដែល​គេ​ស្គាល់​ថា​មាន​របប​ឃោរឃៅ និង​រំលោភ​បំពាន​សិទ្ធ​មនុស្ស។ ប៉ុន្តែ ប្រទេស​មួយ​នេះ​ហាក់​មិន​មាន​ភាព​​ខុស​គ្នា​ពី​ប្រទេស​ដទៃ​ទៀត​ប៉ុន្មាន​ឡើយ បើ​និយាយ​ពី​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​ប្រជាជន​នៅ​ទី​នោះ។

ខាង​ក្រោម​នេះ​គឺ​ជា ទិដ្ឋភាព​សាមញ្ញៗ ថត​នៅ​រាជធានី​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង ដែល​យើង​កម្រ​បាន​ឃើញ​បំផុត៖

#១ ក្មេង​ប្រុស​ម្នាក់​កំពុង​រត់​ឆ្លង​ផ្លូវ នៅ​ទីក្រុង Sinchon

#២ បុរស​ម្នាក់​អង្គុយ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​មួយ​កន្លែង

#៣ និស្សិត​មួយ​ក្រុម​កំពុង​ដើរ​នៅ​លើ​ផ្លូវ

#៤ ស្ត្រី​មួយ​ក្រុម​កំពុង​លក់​ផ្លែឈើ នៅ​តាម​បណ្ដោយ​ផ្លូវ​នៃ​ជាយក្រុង Sinchon

#៥ មនុស្ស និង​កង់ នៅ​មុខ​ទន្លេ Taedong

#៦ និស្សិត​កំពុង​ដើរ​ឆ្លង​ផ្លូវ

#៧ បុរស​ម្នាក់​ចេញ​មក​ឈរ​នៅ​ខាង​មុខ​យ៉​ផ្ទះ

#៨ បុរស​ម្នាក់​កំពុង​ជិះកង់ នៅ​លើ​ដង​ផ្លូវ

#៩ ក្មេង​ស្រី ២ នាក់​កំពុង​ឈរ​បាំង​ឆត្រ​នៅ​ក្នុង​ភូមិ​មួយ ក្បែរ​ជាយក្រុង Sinchon

#១០ បុរស​ម្នាក់​កំពុង​ឈរ​ចុច​ទូរសព្ទ ខណៈ​កំពុង​ជិះ​ជណ្ដើរយន្ត នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ​កន្លែង

#១១ មគ្គុទ្ទេសក៍​ទេសចរ​ម្នាក់​កំពុង​រង់ចាំ​ភ្ញៀវ​ទេសចរ នៅ​លើ​អគារ Juche

#១២ បុរស ស្ត្រី និង​ក្មេង​តូច​ម្នាក់​កំពុង​ដើរ​ឆ្លង​ផ្លូវ

#១៣ អ្នកដំណើរ​កំពុង​រង់ចាំ​នៅ​ច្រកនៃ​ស្ថានីយ​រថភ្លើង​ក្រោម​ដី

#១៤ ក្មេង​សិស្ស​សាលា​ម្នាក់​កំពុង​ដើរ ក្នុង​ចំណោម​ហ្វូង​ទាហាន

#១៥ ក្មេង​សិស្ស​សាលា​ម្នាក់​កំពុង​ដើរ​សំដៅ​ទៅ​ចំណត​រថយន្ត ខណៈ​សិស្ស​ស្រី​មួយ​ក្រុម​កំពុង​ឡើង​លើ​រថយន្ត​ក្រុង

#១៦ បុរស​ម្នាក់​អើត​ចេញ​ពី​រថយន្ត​ក្រុង

#១៧ ពន្លឺ​ថ្ងៃ​នា​ពេល​រសៀល ចែងចាំង​ទៅ​លើ​អគារ​មួយ​កន្លែង

#១៨ បុរស​ម្នាក់​បី​កូន​ស្រី ចាកចេញ​ពី​រោង​មហោស្រព Pyongyang Circus

#១៩ កម្មករ​ម្នាក់​កំពុង​អង្គុយ​លើ​ជណ្ដើរ នៃ​អគារ​ដែល​ផ្ដល់​សេវាកម្ម​រៀបចំ​ពិធី​មង្គលការ

#២០ មនុស្ស​មួយ​ក្រុម​កំពុង​ឈរ​រង់ចាំ​គោរព​រូប​ចម្លាក់ មេដឹកនាំ​កូរ៉េខាងជើង នៅ​ឯ​ឧទ្យាន Mansu Hil

ចុច​អាន៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង