​សិស្ស​សាលា​ជំនាន់ថ្មី​ ​ទៅ​ប្រកួត​ ៦​ប្រទេស​ បាន​មេដាយ​ និង​លិខិត​សរសើរ​ច្រើន​សន្ធឹក

  • 2017-07-28 09:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិស្សា​នុ​សិស្ស​ចំនួន​ ​១៨​ ​រូប​ ​ពី​សាលា​ជំនាន់​ថ្មី​នៃ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ​ ​បាន​ទៅ​ចូល​រួម​ប្រកួត​កម្ម​វិធី​សិក្សា​លំដាប់​អន្តរ​ជាតិ​ ​ចំនួន​ ៦​ប្រទេស​ធំៗ​ក្នុង​តំបន់​អាស៊ី​ ​ដោយ​បាន​ពាំនាំ​នូវ​មេដាយ​មាស​ ​​មេដាយ​ប្រាក់​ និង​លិខិត​សរសើរ​ជា​ច្រើន​មក​កាន់​ទឹក​ដី​កម្ពុជា​វិញ​ដោយ​កិត្តិយស​បំផុត​។

​នា​ព្រឹក​ថ្ងៃ​ទី​ ២៨​ ​ខែ​កក្កដា​ ​លោក​ ​សម្យ​ ​កំសាន្ត​ ​នាយក​រង​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ ​សិស្ស​ពូកែ​ចំនួន​ ​១៨​រូប​ ​លោក​បាន​មាន​ប្រសាសន៍​ថា​ ​នេះ​គឺ​ជា​កិត្តិយស​សម្រាប់​កម្ពុជា​ ​ដែល​បាន​បង្ហាញ​សមត្ថភាព​លើ​ការ​ប្រកួត​លំដាប់​ថ្នាក់អន្តរជាតិ​។​

លោក​ ​សម្យ​ ​កំសាន្ត​ ​នាយក​រង​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​

​លោក​ ​បាន​ឲ្យ​ដឹង​ដែរ​ថា​ « ​សិស្ស​ដែល​ទៅ​ចូល​រួម​ប្រកួត​ ​គឺ​សុទ្ធ​តែ​ជា​សិស្ស​ចេញ​ពី​សាលា​ជំនាន់​ថ្មី​ ដែល​មាន​ចាប់​ពី​ថ្នាក់​ទី​ ៧ ​ដល់​ទី​ ​១១ ​ហើយ​កូន​សិស្ស​ចូល​រួម​សរុប​ចំនួន​ ២៣​ ​ក្នុង​នោះ ​១៨រូប ទៅ​ប្រកួត​នៅ​ប្រទេស​ចំនួន​ ៦ ​មាន​ដូច​ជា​ ​ប្រទេស​ជប៉ុន​ ​ឥណ្ឌា​ ​ចិន​ ​ថៃ​ ​ឥណ្ឌូ​នេស៊ី​ និង​ហ្វីលីពីន​ ​ដោយ​ឡែក​ សិស្ស​៥​រូប​ បាន​ជាប់​ត្រឹម​ថ្នាក់​ជាតិ​នៃ​ការ​ប្រកួត​ Technovation 2017 ​»។

សិស្ស​ចំនួន​ ​១៨​ ​រូប​ ​ពី​សាលា​ជំនាន់​ថ្មី​នៃ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ​

​លោក​ ​បន្ត​ថា​៖ « ​កូន​សិស្ស​ចំនួន​ ​៦​ ​មាន​ ​១រូប​ ​ទទួល​បាន​មេដាយ​មាស​ ​ផ្នែក​រូប​វិទ្យា​ ​ពី​ការ​ប្រកួត​អូឡាំ​ព្យា​ ២០១៧ ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី​ និង​ ​៥រូប​ទៀត​ ​ឈ្នះ​មេដាយ​ប្រាក់​ ចំនួន ​៥ ពី​កម្ម​វីធី​ប្រកួត​ Global Natural History Day ​ពាក់​ព័ន្ធ​នឹង​បរិស្ថាន​ ​នៅ​ឯ​ប្រទេស​ចិន​ ខណៈ​កូនសិស្ស​ ១២នាក់ ​ទទួល​បាន​លិខិត​សរ​សើរ​»៕

សូមអានអត្ថបទទាក់ទង

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម