ផឹកស្រា​ក្រហម​បី​ដង​ក្នុង​មួយ​សប្តាហ៍ ជួយ​កាត់បន្ថយ​អត្រាកើត​ជំងឺ​ទឹកនោមផ្អែម​

  • 2017-07-29 07:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផឹកស្រា “​តិចតួច តែ​ញឹកញាប់​” យ៉ាងតិច ៣ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​អាចជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ នេះ​បើតាម​ប្រភព​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​សុក្រ​ទី​២៨​កក្កដា​នេះ​។​

​ការសិក្សា​រកឃើញថា បុរស​ដែល​ផឹកស្រា​បី​ទៅ​បួន​ដង​ក្នុង​មួយ​សប្តាហ៍​ថយចុះ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​បាន ២៧ ភាគរយ ធៀប​នឹង​អ្នក​ដែល​ផឹក​បាន​ត្រឹម​មួយថ្ងៃ​ឬ​អត់​សោះ​។

​ស្ត្រី​អាច​កាត់បន្ថយ​ហានិភ័យ​នេះ​បាន​១​ភាគ​៣ ជាមួយ​សារធាតុ​ប៉ូ​លី​ផេ​ណុល ពី​ទំពាំងបាយជូរ​ក្នុង​ស្រាក្រហម ត្រូវគេ​ជឿថា​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​ការសិក្សា​របស់​ដា​ណឺ​ម៉ាក​នេះ​រកឃើញថា ស្រា​បៀរ​ក៏​អាច​ការពារ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​បានដែរ​ចំពោះ​បុរស ប៉ុន្តែ​ស្ត្រី​ប្រហែល​ត្រូវ​ចៀសវាង​ស្រា​បៀរ ពីព្រោះ “​ម្តាយ​ពពោះ​” រង​ហានិភ័យ​ទ្វេដង​ពេល​ផឹកស្រា​បៀរ​៕

ប្រភព ៖ rasmeinews