Iniesta ចង់ឲ្យ Neyma និយាយ​ចេញ​មកថា នៅឬទៅ ដើម្បី​បញ្ចប់​រឿង

  • 2017-07-29 09:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andres Iniesta មិន​ចង់​ឃើញ​មិត្ត​រួម​ក្រុម​ពី​ចេញ​ពី​ក្លឹប​ Barcelona នោះ​ទេ តែ​បើ​ត្រូវ​ទៅ ឬ​មិន​ទៅ ខ្សែបម្រើ​ចាស់​វស្សា​រូប​នេះ​ ចង់ឲ្យ Neyma ​និយាយ​ចេញ​ជា​សាធារណៈ​មក​ពី​ផ្លូវ​អនាគត​របស់​គេ។ ​

កីឡាករ​វ័យ​៣៣ឆ្នាំ​រូប​នេះ​ថា ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង ​Neyma ​​ផ្លាស់​ទៅ​កាន់​ Paris Saint-Germain គឺ​​ជា "សំឡេង​​រំខាន" ​ គ្រប់​គ្នា​ចង់​ឲ្យ​ឆាកល្ខោន​នេះ​បញ្ចប់ ហើយ​អ្នក​ដែល​អាច​​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​តែ​ Neymaម្នាក់​គត់។

សង្គ្រាម​ពាក្យចចាមអារ៉ាម​នេះ​កាន់តែ​ខ្លាំង​ឡើង ពិសេស​ចាប់​តាំង​ពី​ប្រធាន​ក្លឹប​Barcelona លោក Josep Maria Bartomeu ថា ចង់​នៅ​ឬ​ទៅ​ Neymar ​សម្រេច​ខ្លួន​ឯង​។

“Neymar គឺ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​គេ​បាន​​ផ្ដល់​ឱ្យ​យើង​ច្រើន​។ ខ្ញុំ​មិន​គិត​ថា​លុយ​ 200 ឬ 300 លាន ធ្វើ​ឲ្យ​ក្លឹប ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​មាន​រូប​គេ​នោះ​ទេ។ ខ្ញុំ​ចង់​បាន​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ក្រុម​របស់​ខ្ញុំ​ហើយ​គេ​គឺ​ជា​កីឡាករ​ល្អ​បំផុត"។ សម្ដី Iniesta ក្នុង​សន្និសីទកាសែត មុន​ការ​ប្រកួត​ El Clasico នៅ Miamiមក​ដល់​ស្អែក​ព្រឹក៕

ចុចអាន៖​

ប្រភព៖ Goal   ប្រែសម្រួល៖ សុខ លាងហ៊ត