គ្រូ PANDA FC ​ថា​ មក​ពី​មាន​ការ​រុះរើ​ក្រុម​ទើប​​ឈ្នះ BA UNITED

  • 2017-07-30 03:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ពិសិដ្ឋ គ្រូ​បង្វឹក​ក្រុម PANDA FC​ លើក​ឡើង​ថា ដោយសារ​មាន​ការ​រុះរើ​ក្រុម​ស្ទើរ​តែ​ទាំង​អស់ ​ទើប​​​ទម្រង់​លេង​ល្អ​ជាង​ពី​មុន និង​អាច​យក​ឈ្នះ​​ក្រុម BA UNITED ៥-១ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល A នៃ​ពាន​រង្វាន់​ Futsal ជាតិ​ Clear ឆ្នាំ​២០១៧ (CLEAR NATIONAL FUTSAL CUP 2017) ម្សិល​មិញ​នេះ។

លោក ពិសិដ្ឋ (ស្ដាំ)

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កីឡាករ​ចាស់ៗ ដែល​ធ្លាប់​លេង​នៅ​ PANDA FC​ ​ពី​មុន​នៅ​សល់​ប្រមាណ​ជា​ ២​ឬ​៣​រូប​ប៉ុណ្ណោះ​​ ពោល​គឺ​ក្រុម​របស់​លោក​​​មាន​ការ​​រុះរើ​ឡើង​វិញ​​ទើប​ធ្វើ​ឲ្យ​​ទម្រង់​លេង​មាន​ភាព​ល្អ​ជាង​មុន​ច្រើន។ ​ជ័យជម្នះ​យក​ឈ្នះ​ទៅ​លើ​ក្រុម BA UNITED ៥-១​គឺ​ជា​លទ្ធផល​ហួស​ការ​រំពឹង​ទុក​ ដែល​នេះ​អាច​បញ្ជាក់​បាន​ថា ក្រុម​របស់​លោក​​ឈាន​ដល់​ដំណាក់​កាល​ល្អ​មួយ។

​លោក​បន្ថែម​ថា ទោះ​ជា​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​ក្ដី​ លោក​មើល​ឃើញ​ថា តំបន់​ការពារ​កណ្ដាល​ហាក់​នៅ​មាន​ចន្លោះ​ប្រហោង ដែល​​ត្រូវ​កែប្រែ​នា​ប្រកួត​បន្ទាប់​ៗ។ ​

- កម្មវិធី​ប្រកួត​ថ្ងៃអាទិត្យ ៣០ កក្កដា ២០១៧

  • ពូល C៖ ក្រុម Battambang Taveller vs ក្រុម Snoul FT វេលា​ម៉ោង ២ រសៀល

  • ពូល C៖ ក្រុម Down Town Sport vs ក្រុម Daniel FC វេលា​ម៉ោង ៣:៣០ រសៀល

  • ពូល D៖ ក្រុម Emerald FT vs ក្រុម Anachak Baitong វេលា​ម៉ោង ៥ ល្ងាច

  • ពូល D៖ ក្រុម IP FC vs ក្រុម Ov Mal FC វេលា​ម៉ោង ៦:៣០ ល្ងាច

សកម្មភាព​ប្រកួតនៃ​ក្រុម PANDA FCនិង BA UNITED ​ម្សិល​​មិញ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​