តួលេខ​លក់​កាមេរ៉ា​ ​Mirrorless​ ​របស់​ ​Canon​ ​កើន​លើស​ ​៧០%

  • 2017-07-31 02:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Canon​ ​ទើប​ចេញ​របាយការណ៍​ ​សម្រាប់​ត្រីមាស​ដំបូង​ឆ្នាំ ២០១៧​ ​ដែល​បង្ហាញ​ពី​ការ​លក់​កាមេរ៉ា​ប្រភេទ​ ​Mirrorless​ ​របស់​ខ្លួន​មាន​ការ​កើន​ឡើង​លើស​ពី​ ​៧០%​ ​ដែល​ធៀប​ទៅ​នឹង​ពេល​វេលា​ដដែល​នា​ឆ្នាំ​ចាស់​ ​ហើយ​ម៉ូដែល​ពេញ​និយម​បំផុត​ ​គឺ​ ​Canon M6។

យ៉ាងណាមិញ​ Canon នៅ​តែ​មិន​ទាន់​ផ្លាស់ប្ដូរ​ការ​ព្យាករ​របស់​ខ្លួន​ជុំវិញ​ទីផ្សារ​ចេញ​លក់​ ​Lens​ ​កាមេរ៉ា ដែល​ថា​នឹង​ធ្លាក់​ចុះ​ ​៤ ភាគរយ​នៅ​ឆ្នាំ​នេះ​ដោយ​ទោះ​បី​កាមេរ៉ា Mirroless លក់​ដាច់​ច្រើន​ក្ដី។

Canon ក៏​បង្ហាញ​ថា​ក្នុង​ឆ្នាំ​នេះ​ ​យើង​បាន​ប្រកាស​បង្ហាញ​នូវ​កាមេរ៉ា ៥ ម៉ូដែល​រួច​មក​ហើយ ដោយឡែក​យើង​នឹង​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​បង្ហាញ​បច្ចេកវិទ្យា​កាមេរ៉ា​ថ្មី​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ទីផ្សារ​ចេញ​លក់​ឲ្យ​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង។ "ពួក​យើង​​នឹង​ធ្វើ​ឲ្យ​ល្អ​នៅ​​ឆ្នាំ ២០១៧ ដែល​ជា​ឆ្នាំ​បញ្ចប់​នៃ​គម្រប់​ខួប ៨០ ឆ្នាំ​របស់​យើង"៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែសម្រួល ​៖ កៅ រក្សា​