រៀន​ដោះ​ស្រាយ​កំហឹង​ មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ និង​មិន​ឈឺ​ចាប់​ខ្លួន​ឯង ​

  • 2017-08-01 04:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ម្នាក់​ៗ តែង​មាន​កំហឹង​ក្នុង​ខ្លួន មិន​ថា​តិច ឬ​ច្រើន ហើយ​វា​អាច​កើត​ឡើង​រវាង​ប្ដី​ជា​មួយ​ប្រពន្ធ​ ​កូន​ជា​មួយ​ឪពុកម្ដាយ​ ​បង​ជា​មួយ​ប្អូន​ ថៅកែ​ជាមួយ​កូនចៅ​ មិត្ត​ភក្តិ​ជា​មួយ​មិត្ត​ភក្តិ​ និង​បុគ្គលិក​ធ្វើ​ការ​ជាមួយ​គ្នា​ជា​ដើម។ ពេល​ខ្លះ កំហឹង​អាច នាំ​ឲ្យ​កើត​ជា​ហិង្សា បើ​មិន​ចេះ​រំលត់។

ចុះ​តើ​អ្នក​គួរ​តែ​ដោះស្រាយ​ដោយ​វិធី​ណា​?

​លោក​ស្រី​ ​សរ ​ស៊ី​ណែត​ អនុ​ប្រធាន​នាយក​ដ្ឋាន​ ​ការពារ​ផ្នែក​ច្បាប់​នៃ​ក្រសួង​កិច្ច​ការ​នារី​ បាន​ប្រាប់​វិធីសាស្ត្រ​ដោះស្រាយ​កំហឹង​ខាង​លើ​ ​ដោយ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ ​និង​មិន​ឈឺ​ចាប់​ខ្លួន​ឯង​។ ​វិធី​សាស្ត្រ​នេះ នឹង​មាន​​ប្រសិទ្ធភាព​ភ្លាមៗ ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​បាន​។

​ជំហាន​ទី១​. ​ត្រូវ​ដឹង​ពី​អារម្មណ៍​អ្នក​ដូចម្ដេច​?

​ស្វែង​យល់​ពី​អារម្មណ៍​របស់​លោក​អ្នក​ ​តើ​វា​ជា​អារម្មណ៍​ ​ខឹង​ ប្រច័ណ្ឌ​ ​ច្រណែន​ ​ឈ្នានីស​ ​មួម៉ៅ​ ​តូចចិត្ត​ ឬ​ក៏​យ៉ាង​ណា?

​ជំហាន​ទី២​. ​ត្រូវ​ទទួល​ស្គាល់​អារម្មណ៍​របស់​ខ្លួន​

​បន្ទាប់​មក​ត្រូវ​ទទួល​ស្គាល់​ថា​ ​លោក​អ្នក​កំពុង​តែ​ខឹង​គេ​មែន​ ​យើង​កំពុង​តែ​ច្រណែន​គេ​មែន​ ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ ​និង​ព្រម​ទទួល​អារម្មណ៍​នោះ​ពិត​មែន​។

​ជំហាន​ទី៣​. ​រក​វិធី​ដោះ​ស្រាយ

​ពេល​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ ​ខឹងសម្បារ​ ​លោក​អាច​នឹង​និយាយ​អ្វី​ដែល​គ្មាន​ការ​គិត​ ​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​ ​ហេតុ​នេះ​ ​ដើម្បី​ដោះ​ស្រាយ​កំហឹង​ ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ ​និង​មិន​ឈឺ​ចាប់​ខ្លួន​ឯង​នោះ​ ​ត្រូវ​ប្រកាន់​ខ្ជប់​ទឹក​ចិត្ត​មេត្តា​ ​និង​អធ្យាស្រ័យ​ជានិច្ច​ ​មួយ​វិញ​ទៀត​ ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ការ​រក្សា​លំនឹង​គំនិត​ ព្រោះ​វា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខឹង​ក្រោធ​ ៕

អត្ថបទ៖ ស៊ិន សាវ៉េត