ចន ច័ន្ទលក្ខិណា រង់ចាំ​ភាគ​បន្ត​​

  • 2017-07-31 07:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវអ្នកនាង​ ចន ច័ន្ទលក្ខិណា ជាមួយ​​ម្ចាស់​គណនេយ្យ​ហ្វេស​ប៊ុក​មួយ​មាន​ឈ្មោះ​ថា​ Seng Ratana ដែល​បាន​បង្ហោះ​សារ​បើក​ក​កាយ​រឿង​​មួយ​ចំនួន​ជុំវិញស្នេហា​របស់​​នាង​ថា ​មាន​ប្រុស និងសាហាយ​រាប់​ភ្លេច កាន់​​តែ​ឡើង​កម្ដៅ​។

​​ក្រោយ​ពី​បាន​ឃើញ​គណនេយ្យ​ហ្វេស​ប៊ុក​ខាង​លើ​នេះ​បង្ហោះ​ពាក្យ​មិន​សម​រម្យ​ និង​អសុរោះ​​បង្ខូច​កេរ្តិ៍​ឈ្មោះ​​ អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើឲ្យមហាជនមានការ​ភ្ញាក់ផ្អើលជាខ្លាំង។

ដោយ​សារ​តែ​អស់​ភាព​អត់​ធ្មត់​ជាមួយ​ម្ចាស់​គណនេយ្យ​ហ្វេស​ប៊ុក​ឈ្មោះ​ Seng Ratana តទៅ​ទៀត​លែង​បាន​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ​ក៏តបតាមរយៈហ្វេសប៊ុកថា «ពេលនេះចង់អ្នកណាជេរប្រមាថកាតទៀនក៏ខ្ញុំលែងខ្វល់ ព្រោះអ្នកជេរខ្ញុំគឺមុខដដែលៗ តែអ្នកដែលខ្ញុំជួយគឺដូរមុខរហូត រឿងអីខ្ញុំត្រូវខ្វល់? ឈានមកដល់ដំណាក់កាលនេះចិត្តខ្ញុំស្ងប់ដូចទឹកក្នុងល្អាង ដោយសារខ្ញុំបានជួយមនុស្សកំពុងមានទុក្ខលំបាក» ។

ដោយឡែកនៅថ្ងៃនេះម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះ​ Seng Ratana ថែម​ទាំង​​ផ្គើន​ឲ្យ​នាង​ដាក់​ពាក្យ​ប្ដឹង​ទៀត​ផង​។ ដោយ​លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​៖​"បើ​ចង់​ប្ដឹង​សូម​អញ្ជើញ​​ ហើយ​បើ​ប្ដឹង​ខ្ញុំ​ នឹង​ចេញ​ភាគ​បន្ត​ទៀត។​ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​ប្ដឹង​របស់​នាង"។

ភ្លាមៗ​​នោះ​អ្នក​នាង ចន ច័ន្ទលក្ខិណាក៏​បាន​ព្រលះ​យ៉ាង​ចាស់​ដៃ​​ទៅ​វិញ​ថា​៖ " ​អញ​រង់ចាំ​ភាគបន្តហែង​​អា​ពូជ​ឆ្កែ​តិរច្ឆាន​"៕

ចុចអាន​៖ជុំវិញ ចន ច័ន្ទលក្ខិណា

ចុចអាន​៖អស្ចារ្យ​ មាន សូនីតា តំណាង​ឲ្យ​កម្ពុជា​​​បង្ហាញ​មុខ​លើ​ឆាក​អន្តរជាតិ

ចុចអាន​៖កូនខ្មែរ​ប្រើ​បំពង់​បឺត​ដែល​គេ​បោះ​ចោល ច្នៃ​ជា​វត្ថុ​សិល្បៈ​លក់​បាន​តម្លៃ​នឹក​ស្មាន​មិន​ដល់ (វីដេអូ)

​​​​​​​​ ​

អត្ថបទ៖ ឆុង ស៊ីណាន