កីឡាករ​ល្អ​ចូល​ច្រើន Guardiola  ប្រាប់​កីឡាករ​ចាស់​ៗ​ប្រញាប់​រក​ទ្រនំ​ថ្មី​

  • 2017-07-31 09:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samir Nasri នៅ​តែ​ជា​គោលដៅ​ត្រូវ​ចាកចេញ​​ពី  Manchester City  ត្បិត​បង្ហាញ​ទម្រង់​លេង​ល្អ​​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​អាមេរិក​​កន្លង​មក ខណៈ​ខ្សែ​ប្រយុទ្ធ  Kelechi Iheanacho ក៏​ខិត​ជិត​ផ្ទេរ​ទៅ Leicester ដែរ។

បន្ទាប់  Manchester Cityយក​ឈ្នះ Spurs  នៅ​​ទីក្រុង Nashville  សហរដ្ឋអាមេរិក លោក Pep Guardiola  បាន​ញ្ជាក់​ថា Nasri គួរ​តែ​ទៅ​រក​ក្លឹប​ថ្មី ចំណែក​ឯ Eliaquim Mangala, Fabian Delph, Wilfried Bony និង Jason Denayer ក៏​ត្រូវ​​រក​ក្លឹប​ដែល​​​​សម​គួរ​ដូច​គ្នា។

“ពួក​យើង​ចង់​ទុក Nasri ​កាល​ពី​ pre-season រដូវ​កាល​មុន​ តែ​គេ​សម្រេច​ចិត្ត​ទៅ​លេង​ឲ្យ Sevilla។ គេ​ដឹង​ពី​ស្ថាន​ភាព​នៅ Man City ច្បាស់​ណាស់។ ពួក​យើង​មាន​ខ្សែ​បម្រើ​ច្រើន​ណាស់។ ចំពោះ​ខ្សែ​ការពារ Mangala ក៏​មិន​ខុស​ពី Nasri ដែរ។ គេ​ក៏​មាន​បំណង​ចង់​ចាកចេញ។ តាម​ពិត​ពួក​យើង​​យក​ចិត្ត​ទុក​ដាក់​ ពេល​ពួក​គេ​នៅ​ទី​នេះ តែ​ខ្ញុំ​ចូលចិត្ត​ធ្វើ​ការ​ជាមួយ​កីឡាករ​ណា​ដែល​ចង់​ធ្វើ​ការ​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះ"។

ចំពោះ​រឿង Kelechi Iheanacho លោក Pep បាន​បន្ថែម​ថា កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​​ជិត​ផ្ទេរ​ទៅ​ Leicester ក្នុង​តម្លៃ​២៥​លាន​ផោន៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ