ភ្ញាក់ផ្អើល​ពេលឮថា អ្នកមាន​បំផុតលើ​ផែនដី មិន​មែន Bill Gates

  • 2017-08-01 03:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ម្សិលមិញ​សារព័ត៌មាន​អង់គ្លេស Independent ​បាន​ចុះ​ផ្សាយ​​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ដោយ​ស្រង់​សម្ដី​ពី​មន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Bill Browder ប្រាប់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ថា ទ្រព្យ​សម្បត្តិ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌិមៀ ពូទីន ​គឺ​មាន​ជាង​មហាសេដ្ឋី Bill Gates និង​ Jeff Bezos បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

មហាសេដ្ឋី Bill Gates

ស្ថាបនិក​ក្រុម​ហ៊ុន Microsoft ​លោក Bill Gates និង​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos ​ត្រូវ​គេ​ដឹង​ថា ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ជាង​គេ​ក្នុង​លោក​លោក Bill Gates មាន​ទ្រព្យ ៨៦​ពាន់​លាន​ដុល្លារ​ឈរ​នៅ​លំដាប់​ទី ១ និង​លោក Jeff Bezos មានទ្រព្យ​ ៧២​ពាន់​លាន​ដុល្លារ ឈរ​លំដាប់​​ទី ៣។

​យោង​ទៅ​តាម​សារព័ត៌មាន Newsweek ​រៀប​រាប់​ថា​ នាយក​ប្រតិបត្តិ Hermitage Capital Management ​បាន​សិក្សា​រក​ឃើញ​ប្រធានាធិបតី​ ពូទីន មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ប្រភព​ដដែល​បន្ត​ថា លោក​ពូទីន ​បាន​ចាប់​ដៃ​គូ​រកស៊ី​ជាមួយ​អ្នក​ជំនួញ​រុស្ស៊ី​ជា​ច្រើន​រូប​ទើប​ធ្វើ​ឲ្យ​ ពូទីន​ ក្លាយ​ជា​មនុស្ស​មាន​បំផុត​លើ​លោក តែ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។ យ៉ាង​ណា មន្ត្រី​របស់​លោក​ប្រធានាធិបតី​​រុស្ស៊ី​រូប​នេះ​ធ្លាប់​បញ្ជាក់​ថា ពូទីន អាច​រក​ចំណូល​ប្រមាណ ១៣៣ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​សាមញ្ញ​បំផុត​មួយ​ក្នុង​ទីក្រុង​មូស្គូ។

កាល​ពី​សប្ដាហ៍​មុន លោក Bezos ​បាន​ក្លាយ​ជា​មនុស្ស​មាន​បំផុត​ក្នុង​លោក​​ប៉ុន្មាន​ម៉ោង​​ដែរ​ ​បន្ទាប់​ពី​ភាគ​ហ៊ុន Amazon ​បាន​ឡើង​ថ្លៃ​ហួស​ការ​រំពឹង​ទុក តែ​ក៏​ត្រូវ​ធ្លាក់​ចុះ​មក​តម្លៃ​ធម្មតា​វិញ៕

លោក Bezos
ប្រធានាធិបតី ពូទីន

ចុចអាន៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី