បែក​ធ្លាយ​ ​iPhone 8​ ​មាន​ ​៥​ ​ពណ៌​ទាក់​ភ្នែក​យុវវ័យ​សម័យ​ថ្មី

  • 2017-08-01 04:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រចនា​ល្បី​ឈ្មោះ​លោក​ ​Martin Hajek​ ​បាន​បន្ត​ចែក​ចាយ​នូវ​គំរូ​រចនា​ថ្មី​នៃ​ស្មាតហ្វូន​ ​iPhone 8 ដែល​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នា​អំឡុង​ខែ​កញ្ញា​នេះ។

តាម​ការ​សង្កេត​មើល​ក្រោម​ទម្រង់​ទាំង​ ​៥​ ​ម៉ូដែល​ ការ​ជឿជាក់​លើ​ផ្ទៃ​អេក្រង់​ពេញ​ ​និង​កាមេរ៉ា​ភ្លោះ​បញ្ឈរ​ ​គាត់​នៅ​តែ​រក្សា​គិត​ដដែល​ ​ប៉ុន្តែ​ចំពោះ​ប្រព័ន្ធ Touch ID​ ​គឺ​មិន​មាន​ទីតាំង​បង្ហាញ​ជាក់លាក់​នោះ​ឡើយ។

កន្លង​ទៅ​ចំពោះ​គំរូ​រចនា​ ​iPhone 8​ ​របស់​លោក​ ​Hajek និង Bejamin Geskin​ ​ពី​គេហទំព័រ​ជប៉ុន​ ​Macotakara​ ​គេ​សង្កេត​ឃើញ​ពី​ការ​រចនា​របស់​លោក​ ​Geskin​ ​មាន​ភាព​ស្រដៀង​បើ​ ប្រដូច​ទៅ​នឹង​ការ​បែក​ធ្លាយ​នូវ​កញ្ចក់​ការពារ​ ​និង​សំបក​ ​(Case)​ ​ពី​ ​Alibaba​ ​កាល​ពី​ប៉ុន្មាន​ខែ​មុន។ តោះ​ក្រឡេក​មើល​រូបភាព​ស្អាតៗ​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ iclarified   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទពេញនិយម