បង់​ក្លា​ដែ​ស​ ត្រៀមទិញអង្ករកម្ពុជា ១លានតោន

  • 2017-08-01 07:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ពាណិជ្ជ​កម្ម​ និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​បង់​ក្លា​ដែស នឹង​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នា (MOU) ស្ដី​ពី​ការ​នាំ​ចេញ​អង្ក​រស និង​អង្ករ​ចំហុយ​សរុប​១​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ។ ជំនួប​ប្រជុំ​ទេ្វរ​ភាគី​ ​ដើម្បី​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នា​នេះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ០២​ ខែ​សីហា​ ស្អែក​នេះ​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ពត៌មាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម​។

ឯកឧត្តម ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនគ្រីនត្រេដ បានគូសបញ្ជាក់ថា ​អនុស្សរណៈ​នេះ​ ​នឹង​គ្រប​ដណ្ដប់​លើ​ប្រតិបត្តិការ​ទិញ​/លក់​អង្ករ​ទាំងអស់​ ​ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​សហព័ន្ធស្រូវអង្ករកម្ពុជា ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​ជាមួយ​អគ្គនាយក​ម្ហូបអាហារ​ (DGF) ​ដែល​ជា​ក្រុមហ៊ុន​សហគ្រាស​សាធារណៈ​ ​ចំណុះ​ឲ្យ​ក្រសួង​ស្បៀង​អាហារ​នៃ​សាធារណរដ្ឋប្រជា​មានិត​បង់ក្លាដែស ​។

លោកថា បន្ទាប់ពីចុះ​អនុស្ស​រណៈ​យោគយល់​គ្នារួចរាល់ ក្រុមហ៊ុន ឬសហគ្រាសរោងម៉ាស៊ីនស្រូងអង្ករទាំងឡាយ នឹងធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីនាំចេញទៅប្រទេស​បង់​ក្លា​ដែស ក្នុងបរិមាណអង្ករ ១លានតោន រយៈពេល ៥ឆ្នាំ គិតចាប់ពីការចុះ MOU ។ លោកបន្ថែមថា ពាក់ព័ន្ធនឹងតម្លៃវិញ ភាគីទាំងពីរនឹងចរចាគ្នានៅថ្ងៃស្អែកនេះ។

​សូម​តាមដាន​ពត៌មាន​លម្អិតបន្ថែម ​តាមរយៈ​ក្រុមការងារ Sabay ​នឹងរាយការណ៍ព័ត៌មានពិស្ដារ​នៅ​ថ្ងៃ​រសៀល​ស្អែក​នេះ​៕

អត្ថបទ៖ ស៊ិន សាវ៉េត