ស្គាល់​មុខងារ​ទាំង​នេះ​ ​ប្រើ​កាមេរ៉ា​ម៉ាក​អ្វី​ក៏​ថត​រូប​បាន​ស្អាត

  • 2017-08-01 08:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ទំនើប​ៗ​បច្ចុប្បន្ន​មាន​ប៊ូតុង​ ​និង​កង​បង្វិល​ ​(Dials)​ ​ច្រើន​លើ​តួ​ខ្លួន​ព្រមទាំង​ ​Lens​ ​ផង​ដែរ​ ​សម្រាប់​គ្រប់គ្រង​លើ​មុខងារ​មួយ​ចំនួន​ដែល​និយម​ប្រើ​ឲ្យ​កាន់​តែ​ងាយស្រួល​ដល់​អ្នក​ថត​រូប​ទូទៅ​ជា​ពិសេស​អ្នក​ថត​រូប​ថ្មីៗ។​ ​ប៊ូតុង​ ​និង​កង​បង្វិល​ ​(Dials)​ ​លើ​កាមេរ៉ា​មាន​ទីតាំង​ផ្សេង​គ្នា​ទៅ​តាម​ប្រភេទ​កាមេរ៉ា​ ​និង​ម៉ាក​ដែល​មាន​ដូចជា​ ​Nikon​ ​និង​Canon​ ​ជាដើម​ ​ហើយ​ប្រិយមិត្ត​អាច​ពិនិត្យ​លក្ខណៈ​នានា​នៃ​ប៊ូតុង​ ​និង​កង​បង្វិល​ ​(Dials)​ ​ទាំងអស់​នោះ​ដូច​ខាងក្រោម​ ​៖

​ផ្នែក​ខាងមុខ

  • ១. ប៊ូតុង​ ​Shutter-release: សម្រាប់​ចុច​ថតរូប​ ​ហើយ​ប្រសិនបើ​អ្នក​ចុច​បាន​ពាក់​កណ្ដាល​វា​នឹង​ធ្វើការ​ ​Autofocus​ ​មុន​ថត។
  • ២. Dial​ ​ខាងមុខ: ប្រើ​សម្រាប់​ផ្លាស់ប្ដូរ​ ​Aperture ឬ​ ​Shutter speed​ ​ព្រមទាំង​បង្កើត​នូវ​ ​Adjustments​ ​ផ្សេង​ទៀត​ផង​ដែរ។
  • ៣.​ ​ប៊ូតុង​ ​Custom / Function: ប្រើ​សម្រាប់​កំណត់​ ​Setting​ ​ដែល​អ្នក​និយម​ប្រើ​បំផុត​ ​(កំណត់​ដោយ​ខ្លួនឯង)។
  • ៤.​ ​Power switch: ប្រើ​សម្រាប់​បិទ​ ​ឬ​បើក​កាមេរ៉ា។
  • ៥.​ ​Lens mount: ប្រើ​សម្រាប់​ភ្ជាប់​ ​Lens​ ​នឹង​កាមេរ៉ា។
  • ៦.​ ​ប៊ូតុង​ ​Lens release: ប្រើ​សម្រាប់​ដោះ​ ​Lens​ ​ចេញ​ពី​តួ​កាមេរ៉ា។ អ្នក​ត្រូវ​ចុច​ប៊ូតុង​នេះ​មុន​ពេល​មួល​ដោះ​ ​Lens។
  • ៧.​ ​Mirror / Sensor: ប្រសិន​បើ​ពិនិត្យ​មើល​លើ​កាមេរ៉ា​ ​DSLR​ ​ដែល​គ្មាន​ភ្ជាប់​ ​Lens​ ​អ្នក​នឹង​ឃើញ​កញ្ចក់​ដែល​ប្រើប្រាស់​ ​Viewfinder​ ​ក្នុង​ការ​មើល​តាម​រយៈ​ ​Lens។ នៅ​ខាងក្រោយ​វា​ជា​ ​Image sensor​ ​ដែល​អ្នក​នឹង​ឃើញ​វា​លើ​កាមេរ៉ា​ ​Mirrorless​ ​ព្រោះ​វា​គ្មាន​កញ្ចក់​នោះ​ទេ។

ផ្នែក​ខាងលើ

  • ១. Dials បន្ថែម: លើ​កាមេរ៉ា​អាច​ប្ដូរ​ ​Lens​ ​បាន​ ​ដែល​មាន​នូវ​មុខងារ​ ​Mode Dials​ ​ជា​ច្រើន​មាន​ ​Dials​ ​បន្ថែម​សម្រាប់​គ្រប់គ្រង​លើ​ ​Shutter speed, ISO, ឬ​ ​Release mode។
  • ២. ISO: ប្រើ​សម្រាប់​កំណត់​ ​ISO។
  • ៣. Hot-shoe: ប្រើ​សម្រាប់​ភ្ជាប់​ ​External flash ឬ​ ​Accessories ផ្សេង​ទៀត។
  • ៤. Pop-up flash: សម្រាប់​បញ្ចេញ​ ​Flash​ ​ពេល​តម្រូវ​ពន្លឺ​បន្ថែម​ ​ឬ​អាច​កំណត់​បាន។
  • ៥. Sensor marker: សម្រាប់​បង្ហាញ​នូវ​ ​Focal plane marker នៃ​ ​Image sensor។
  • ៦. ប៊ូតុង​ ​Mode/ Dial: វា​អាស្រ័យ​លើ​កាមេរ៉ា​ដែល​ប្រើ​សម្រាប់​ផ្លាស់ប្ដូរ​កាមេរ៉ា​ ​Mode ដូចជា Auto, Program, Shutter priority, Aperture priority និង Manual។ កាមេរ៉ា​មួយ​ចំនួន​ក៏​មាន​ ​scene mode និង​មុខងារ​ថត​វីដេអូ​លើ​ ​Mode dial​ ​ផង​ដែរ។
  • ៧. ប៊ូតុង​ ​Shutter: សម្រាប់​ចុច​ថតរូប​ ​ហើយ​ប្រសិនបើ​អ្នក​ចុច​បាន​ពាក់​កណ្ដាល​វា​នឹង​ធ្វើការ​ ​Autofocus មុន​ថត។
  • ៨. Power switch: ប្រើ​សម្រាប់​បិទ​ ​ឬ​បើក​កាមេរ៉ា។
  • ៩. Exposure compensation: ប្រើ​សម្រាប់​កំណត់​តម្លៃ Exposures ផ្សេង​គ្នា​ទៅ​នឹង​មុខងារ​ដែល​បាន​ជ្រើសរើស​លើ​កាមេរ៉ា​។
  • ១០. ប៊ូតុង​ថត​វីដេអូ​: កាមេរ៉ា​ជាច្រើន​ប្រើ​ប៊ូតុង​ពីរ​សម្រាប់​ ​Start​ ​និង​ ​Stop​ ​ថត​វីដេអូ​ ​ហើយ​ខ្លះ​ទៀត​ប្រើ​ប៊ូតុង​ ​Shutter​ ​តែ​ម្ដង​នៅ​ពេល​ ​Device​ ​កំណត់​ការ​ថត​ជា​វីដេអូ។
  • អេក្រង់ LCD ខាងលើ: អ្នក​អាច​ត្រួត​ពិនិត្យ​នូវ​កាមេរ៉ា settings លើ​អេក្រង់​បាន​។
  • ១១. Control dial: ប្រើ​សម្រាប់​ផ្លាស់ប្ដូរ​ ​Aperture ឬ Shutter speed ព្រម​ទាំង​បង្កើត​នូវ Adjustments ផ្សេង​ទៀត​ផង​ដែរ។
  • ១២. ប៊ូតុង​ ​Custom / Function: ប្រើ​សម្រាប់​កំណត់​នូវ​ ​Setting​ ​ដែល​អ្នក​និយម​ប្រើ​បំផុត (កំណត់​ដោយ​ខ្លួនឯង​)។

ផ្នែក​ខាងក្រោយ

  • ១.​ ​ប៊ូតុង​ ​Play និង Delete: ប្រើ​សម្រាប់​ពិនិត្យ​មើល​រូបភាព និង​លុប​រូបភាព ឬ​វីដេអូ ដែល​អ្នក​បាន​ថត​រួច។
  • ២.​ ​ប៊ូតុង​ ​Menu: ប្រើ​សម្រាប់​មើល​ ​Settings​ ​នានា​លើ​កាមេរ៉ា​។ 
  • ៣.​ ​Playback controls: ប្រើ​សម្រាប់​ពិនិត្យ​មើល​ភាព​លំអិត​នៃ​រូបភាព​ដែល​បាន​ថត​រួច ដែល​អ្នក​អាច​ ​Zoom​ ​ឬ​បង្ហាញ​ជា​ ​Grid​ ​បាន។
  • ៤.​ ​Monitor / Touchscreen: Rear monitor​ ​ប្រើ​សម្រាប់​រៀបចំ​ការ​ថត​ ​ពិនិត្យ​មើល​រូបភាព​ ​និង​រំកិល​ ​Menus។ កាមេរ៉ា​ជាច្រើន​បាន​ប្រើប្រាស់​ ​Touchscreen​ ​ដែល​កាន់​តែ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង។
  • ៥.​ ​Viewfinder / EVF: កាមេរ៉ា​ ​DSLRs​ ​មាន​មុខងារ traditional optical viewfinders ខណៈ​កាមេរ៉ា​ ​Mirrorless​ ​និង​ ​Compact​ ​មាន​មុខងារ​ ​Electronic viewfinders​ ​ដែល​អ្នក​អាច​ឃើញ​ពី​លក្ខណៈ​រូបភាព​ពេល​ផ្លាស់ប្ដូរ​ ​Settings​ ​សម្រាប់​ថត។ កាមេរ៉ា​មួយ​ចំនួន​មិន​មាន​ ​Viewfinder នោះ​ទេ។
  • ៦.​ ​ប៊ូតុង​ ​Lock: ប្រើ​សម្រាប់​ ​Lock settings​ ​ដូចជា​ ​Exposure, Aperture, Shutter speed និង Focus។
  • ៧.​ ​Control Dials: ប្រើ​សម្រាប់​ផ្លាស់ប្ដូរ​ ​key settings​ ​លើ​កាមេរ៉ា​ដោយ​មួល​រំកិល​វា។
  • ៨. ​​Menu controls: ប្រើ​សម្រាប់​រំកិល​ ​Menus។
  • ៩.​ ​Live View / Video: កាមេរ៉ា​ ​DSLRs​ ​ជា​ច្រើន​មាន​ប៊ូតុង​ដើម្បី​ ​Live View​ ​និង​ជ្រើសរើស​ថត​វីដេអូ​ ​ប៉ុន្តែ​កាមេរ៉ា​ ​Mirrorless​ ​មាន​តែ​ប៊ូតុង​ថត​វីដេអូ​ប៉ុណ្ណោះ​។
  • ១០.​ ​Info: ប្រើ​សម្រាប់​បង្ហាញ​នូវ​ព័ត៌មាន​បន្ថែម និង​ការ​ណែនាំ​ផ្សេង​អំពី​ ​Modes។

​​ផ្នែក​ចំហៀង​ខាងឆ្វេង

  • ១.​ ​Pop-up Flash release: ប្រើ​សម្រាប់​បញ្ចេញ​ ​Flash។
  • ២.​ ​Auto focus controls: កាមេរ៉ា​មួយ​ចំនួន​មាន​ប៊ូតុង​ ​ដែល​អាច​ផ្លាស់ប្ដូរ​ ​Autofocus modes និង ​ ​Settings។
  • ៣.​ ​Microphone socket: ប្រើ​សម្រាប់​ភ្ជាប់​ ​External microphone​ ​ដើម្បី​បង្កើន​គុណភាព​សំឡេង​។
  • ៤.​ ​USB: ប្រើ​សម្រាប់​ភ្ជាប់​កាមេរ៉ា​ទៅ​នឹង​កុំព្យូទ័រ​ ​ឬ​ឧបករណ៍​ផ្សេង​ទៀត។
  • ៥.​ ​Headphone socket: អ្នក​អាច​ស្ដាប់​សំឡេង​កំឡុង​ពេល​ថត​វីដេអូ​ ​ដែល​អ្នក​អាច​គ្រប់គ្រង​លើ​កម្រិត​វា​បាន​ល្អ។
  • ៦.​ ​HDMI: ប្រើ​សម្រាប់​បង្ហាញ រូបភាព​ ​ឬ​វីដេអូ​លើ​ទូរទស្សន៍​ ​ឬ​ ​External Display តាមរយៈ HDMI port។

ផ្នែក​ចំហៀង​ខាង​ស្ដាំ

  • ១.​ ​Memory card: ប្រើ​សម្រាប់​ដាក់​មេម៉ូរីកាត​អាច​បាន​មួយ​ ​ឬ​ពីរ​ដែល​អាច​មាន​ប្រភេទ​ ​SD, CompactFlash, Cfast 2 និង XQD។
  • ២.​ ​HDMI: ប្រើ​សម្រាប់​បង្ហាញ រូបភាព​ ​ឬ​វីដេអូ​លើ​ទូរទស្សន៍​ ​ឬ​ ​External Display តាមរយៈ​ ​HDMI port។

​ផ្នែក​ខាងក្រោម

  • ១.​ ​Battery: ប្រើ​សម្រាប់​ផ្លាស់ប្ដូរ​ថ្ម។
  • ២. ​Bottom Terminal: វា​អាច​ងាយស្រួល​ប្រើ ប្រសិនបើ​អ្នក​ចង់​ប្រើ​កាមេរ៉ា​ជាមួយ Vertical grip។
  • ៣.​ ​Tripod socket: ប្រើ​សម្រាប់​ភ្ជាប់​ជើង​ទម្រ​ ​Tripod។
  • ៤.​ ​Memory card: ប្រើ​សម្រាប់​ដាក់​មេម៉ូរីកាត​អាច​បាន​មួយ​ ​ឬ​ពីរ​ដែល​អាច​មាន​ប្រភេទ​ ​SD, CompactFlash, Cfast 2 និង XQD។

លើ Lens

  • ១.​ ​Lens mount និង​ contacts: ជា​ផ្នែក​របស់​ ​Lens​ ដែល​ភ្ជាប់​នឹង​តួ​កាមេរ៉ា។ Contact pins​ ​ជា​ចំណុច​ដែល​កាមេរ៉ា​អាច​ភ្ជាប់​នឹង​ ​Lens។
  • ២.​ ​Lens alignment dot: ពេល​អ្នក​ភ្ជាប់​ ​Lens​ ​អ្នក​ត្រូវ​ដាក់​ឲ្យ​ចំ​គន្លាក់​របស់​កាមេរ៉ា​ ​និង​ ​Lens។
  • ៣.​ ​Focal length / focus settings: ប្រើ​សម្រាប់​ពិនិត្យ​មើល​ ​Focal length និង​ចម្ងាយ​ ​Focus settings តាមរយៈ​ ​Lens។
  • ៤.​ ​Focus ring: អ្នក​អាច​មួល​រំកិល​រង្វង់​ ​Focus​ ​លើ​ ​Lens សម្រាប់​កំណត់​ការ​ ​Focus​ ​ដោយ​ខ្លួនឯង​ ​ខណៈ​កាមេរ៉ា​ខ្លះ​អ្នក​ត្រូវ​ប្រើ​ ​Manual focus mode​ ​ជា​មុន​សិន។
  • ៥.​ ​Filter thread: ខាងមុខ​ ​Lens​ ​អ្នក​អាច​ភ្ជាប់​នឹង​ ​Filters​ ​ដែល​អាស្រ័យ​លើ​ទំហំ​របស់​ ​Lens។
  • ៦.​ ​Manual / autofocus control: សម្រាប់​ផ្លាស់ប្ដូរ​ការ​ ​Focus​ ​ដោយ​ពេល​ខ្លះ​អ្នក​អាច​ផ្លាស់ប្ដូរ​លើ​ Lens ឬ​លើ​កាមេរ៉ា។
  • ៧.​ ​Image stabilization: Lens​ ​ដែល​មាន​ ​OIS​ ​(optical image stabilization)​ ​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ដោយ​បិទ ឬ​បើក​បាន​។
  • ៨.​ ​ឈ្មោះ​ ​Lens​ ​និង​ព័ត៌មាន​លំអិត​: បង្ហាញ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី Lens រួមមាន​ ​Focal length range, Aperture, និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​មាន​។
  • ៩.​ ​Zoom ring: មួល​រង្វង់​នេះ​ដើម្បី​ផ្លាស់ប្ដូរ​ ​Focal length​ ​នៃ​ ​Zoom Lenses ដែល​អាច​ ​Zoom in ឬ​ ​out​ ​តែ​ចំពោះ​ ​Prime Lenses មិន​មាន​មុខងារ zoom ring៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Newatlas   ប្រែសម្រួល ​៖ ប៊ុន ធឿន