សមត្ថភាព​មិន​​ដល់​​កំពូល​​ នាំ​ឲ្យ​វាយ​សី​មិន​សង្ឃឹម​​បាន​​មេដាយ​ស៊ីហ្គេម

  • 2017-08-02 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​លោក ស្ដើង ជា អះអាង​ថា​ ក្រុម​កីឡា​របស់​ខ្លួន​មិន​ហ៊ាន​រំពឹង​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​​នៅ​ប្រទេស​ម៉ាឡេស៊ី​​​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​២០១៧ ខាង​មុខ​នេះឡើយ​។

ស្ដើង ជា

​​​បើ​តាម​សម្ដី​​អគ្គលេខាធិការ​ខាង​លើ ​និង​គ្រូ​បង្វឹក​​វាយ​សី ​ព្រំ សារ៉ាវុធ ​ព្រម​ទាំង​​កីឡាករ​ ទេព ច័ន្ទ​ម៉ារ៉ា ​​​លើក​ឡើង​ដូច​គ្នា​ថា ​វាយ​សី​កម្ពុជា មិន​ទាន់​ឈាន​ដល់​កម្រិត​សង្ឃឹម​ឈ្នះ​មេដាយ​ឡើយ។ ​កីឡាករ​​ជម្រើស​ជាតិ​ទាំង ៦​រូប​ដែល​ត្រូវ​ទៅ​ចូល​រួម​ស៊ីហ្គេម​ឆ្នាំ​នេះ ត្រូវ​រក្សា​តំណែង​ឈ្នះ​ជុំ​ទី​២​ ដូច​​កាល​ស៊ីហ្គេម​ឆ្នាំ​២០១៥ ​និង​ប្រឹងប្រែង​យក​ជ័យជម្នះ​ជុំ​ទី​៣​ឲ្យ​បាន។

ក្រុម​កីឡាវាយសីកម្ពុជា

​​សូម​ទស្សនា​វីដេអូ​​ពិស្ដារ​អ្នក​ទាំង​បី​និយាយ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម