កូន​ស្រី​ ​Bill Gates​ ​និយម​ប្រើ​តែ​ ​iPhone

  • 2017-08-02 09:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennifer Katharine Gates​ ​កើត​ថ្ងៃ​ ​២៦​ ​មេសា​ ​១៩៩៦​ ​ជា​កូន​ស្រី​ច្បង​របស់​កំពូល​មហាសេដ្ឋី​ពិភពលោក​ ​Bill Gates​ ​ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជាង​ ​៩០​ ​ពាន់​លាន​ដុល្លារ។

កូន​ស្រី​ច្បង​នៃ​ស្ថាបនិក​ក្រុមហ៊ុន​ ​Microsoft​ ​រូប​នេះ​ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ ​មិន​និយម​ប្រើប្រាស់​ស្មាតហ្វូន​ក្រុមហ៊ុន​របស់​គ្រួសារ​ឡើយ​ ​ខណៈ​ស្មាតហ្វូន​ដែល​នាង​ប្រើ​ ​គឺ​សឹង​តែ​គ្រប់​ម៉ូដែល​របស់​ ​iPhone​ ​តាំង​ពី​ដើម​ដល់​បច្ចុប្បន្ន។

ដោយ​ឡែក​ ​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ស្មាតហ្វូន​នេះ​ដែរ​ ​កូន​ៗ​របស់​ ​Bill Gates​ ​គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​មុន​ពេល​អាយុ​ ​១៤​ ​ឆ្នាំ​នោះ​ទេ​ ​ព្រោះ​មហាសេដ្ឋី​រូប​នេះ​ ​គិត​វ័យ​នេះ​ក្មេង​ៗ​មិន​ទាន់​អាច​គ្រប់គ្រង​ផលិតផល​ទាំង​នេះ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម