កំហុសទាំងនេះ បើ​បេក្ខជន​ហ៊ាន​ប្រព្រឹត្តិ​ពេល​ប្រឡង​បាក់ឌុប នឹង​បាន​ពិន្ទុ​សូន្យ

  • 2017-08-03 02:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​បាន​ក្រើន​រំឭក​ពី​កំហុស​មួយ​ចំនួន ដែល​បេក្ខជន​ប្រឡង​អាច​ហ៊ាន​ប្រព្រឹត្តិ​ក្នុង​ម៉ោង​សរសេរ​វិញ្ញាសា​នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ ហើយ​ត្រូវ​បញ្ឈប់​ការ​ប្រឡង​របស់​បេក្ខជន​នោះ​តែ​ម្ដង។ តើ​កំហុស​បេក្ខជន​អាច​ហ៊ាន​ប្រព្រឹត្តិ​ទាំង​នោះ​មាន​អ្វី​ខ្លះ? ​

១. បេក្ខជន​ណា​ដែល ប្ដូរ​សន្លឹក​កិច្ចការ​គ្នា ឬ​ប្ដូរ​ក្រដាស​ព្រាង​គ្នា​ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ចម្លង​គ្នា​ជាក់​ស្ដែង​បេក្ខជន​នោះ​នឹង​បាន​ពិន្ទុ​សូន្យ​ចំពោះ​វិញ្ញាសា​នោះ និង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្ត​ទៅ​ទៀត​ក្នុង​សម័យ​ប្រឡង​នេះ។

២. ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ។ល។ ក្នុង​បន្ទប់​ប្រឡង​។

៣. អើត​មើល​សន្លឹក​កិច្ចការ​អ្នកដទៃ

៤. រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈមេប្រយោគ

៥. បង្ក​ឲ្យ​អ្នក​ដទៃ​ចម្លង

៦. ចម្លង​សំណៅ​កិច្ចការ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ កន្លែង​ដែល​ខ្លួន​អង្គុយ

៧.អង្គុយ​ខុស​ពី​លេខ​តុ​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស ឬ រំកិល​មក​អង្គុយ​កៀក​អ្នក​ដទៃ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ