បង្ហាញ​ខ្លួន​លើក​ដំបូង Mourinho សរសើរ Matic ថា ឆ្លាត

  • 2017-08-03 04:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​មើល​ឃើញ​ថា​សមាជិក​ចំណូល​ថ្មី Nemanja Matic ជា​កីឡាករ​ឆ្លាត ក្រោយ​​​បាន​លេង​ជា​លើក​ដំបូង​ទល់​នឹង​ Sampdoria។

កីឡាករ​ស៊េប៊ី​ដែល​បាន​ចុះ​កុងត្រា​​៣​ឆ្នាំ​ បាន​បង្ហាញ​ខ្លួន​នៅ​៤៥​នាទី​ដំបូង​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​ ពេល Manchester United យក​ឈ្នះ​ Sampdoria ​២-១។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​ព័រទុយហ្គាល់​​បាន​ពោល​សរសើរ​ដល់ Maticថា​៖ "តាម​គំនិត​របស់​ខ្ញុំ​ ការ​លេង​តាម​របៀប​សាមញ្ញ​នៅ​តំណែង​បម្រើ​នេះ​​គឺ​ជា​ ភាព​ឆ្លាតវៃ​​ណាស់ ហើយ​គេ​គឺ​ជា​កីឡាករ​ឆ្លាតវៃ ព្រោះ​គេ​ធ្វើ​អ្វី​ៗ​សាមញ្ញ​​ៗ​ ធ្វើ​​ឲ្យ​ក្រុម​និង​បាល់​មាន​ចលនា។ គេ​ពិត​ជា​អស្ចារ្យ​នៅ​តំណែង​នេះ។ របៀប​នៃ​ការ​លេង​របស់ Matic គេ​លេង​ប្រើ​ខួរក្បាល"។

​Nemanja Matic បាន​ផ្លាស់​ពី​ Chelsea មក​កាន់​បិសាច​ក្រហម​ក្នុង​តម្លៃ​៤០​លាន​ផោន។ នេះ​ជា​លើក​ទី​ពីរ​​ហើយ ដែល​ Matic និង​លោក Jose Mourinho ជាមួយ​គ្នា កន្លង​​ទៅ​ពួក​គេ​ធ្លាប់​ចាប់​ដៃ​គ្នា​ៅ Stamford Bridge កាល​ពី​ឆ្នាំ​២០១៤៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ