ពាន​រង្វាន់​ស្វាយ​រៀង ​ខាប់ ​លើក​ទី​៣ ឆ្នាំ​២០១៧ ដល់​សប្ដាហ៍​ទី​២ហើយ

  • 2017-08-03 08:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ ស្វាយរៀង​ខាប់ លើក​ទី​៣ បាន​ឈាន​ដល់​សប្ដាហ៍​ទី​២​ ហើយ​​ ដែល​​សប្ដាហ៍​នេះ​ នឹង​ធ្វើ​ការ​ប្រកួត​នា​ថ្ងៃ​ទី៤-៥-៦ ខែ​សីហា ​ឆ្នាំ​២០១៧​នៅ​ទីលាន​ខេត្ត​ស្វាយរៀង​​។ ​​

សប្ដាហ៍​នេះ​ថ្ងៃ​ទី​៤ មាន​ការ​ប្រកួត​ចំនួន ២​គូ​ថ្ងៃ​ទី​៥ មាន​ការ​ប្រកួត​ចំនួន៤​គូ និង​ថ្ងៃ​ទី​៦​មាន​ការ​ប្រកួត​ចំនួន ២​គូ​​ផង​ដែរ។ ​​សម្រាប់​កីឡាករ​អាជីព​ដែល​លេង​នៅ​លីគ​កំពូល​កម្ពុជា​ចន្លោះ​ពី​​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន ​មិន​អនុញ្ញាត​ឲ្យ​លេង​​ ទន្ទឹម​គ្នា​នោះ​ក្រុម​នីមួយ​ៗ មិន​អាច​យក​កីឡាករ​មក​ពី​ក្រៅ​ខេត្ត​ស្វាយរៀង​​លើស​ពី​ ៣ ​រូប​ឡើយ។

ឆ្នាំ​នេះ​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយ​រៀង​ខាប់​ ​​គឺ​ជា​ឆ្នាំ​ទី​៣ ​ដោយ​ពីរ​លើក​កន្លង​មក​ជើង​ឯក​ត្រូវ​ធ្លាក់​ទៅ​លើ​ក្រុម​​​បាល់ទាត់ សសយក ក្រុងបាវិត ទាំង​២ឆ្នាំ។ ពាន​រង្វាន់​នេះ​បាន​បញ្ចប់​ពិធី​បើក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ២០១៧ នៅ​កីឡដ្ឋាន​ស្វាយរៀង ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍ BTV ​ដែល​​ពិធី​បើក​នេះ​រៀប​ចំ​ក្នុង​​ឱកាស​​​អបអរសាទរ ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​