អ្នក​ប្រដាល់​ទម្ងន់​យក្ស Wladimir Klitschko ប្រកាស​ព្យួរ​ស្រោម​ដៃ

  • 2017-08-03 09:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​អ៊ុយក្រែន Wladimir Klitschko បាន​សម្រេច​ចិត្ត​ចូលនិវត្តន៍​​ពី​អាជីព​ប្រដាល់ ​ហើយ ក្រោយ​​ឡើង​រេញ​អស់​រយៈ​ពេល​២១​ឆ្នាំ។​

ការ​ប្រកាស​នេះ ​​ធ្វើ​ឲ្យ​គម្រោង​​ប្រកួត​សងសឹក​​រវាង Klitschko និង​អ្នក​ប្រដាល់​អង់គ្លេស Anthony Joshua ត្រៀម​រៀបចំ​នៅ​ Las Vegas នៅ​ថ្ងៃ​ទី ១១​ ខែ វិច្ឆិកា នេះ​រលាយ​ក្លាយ​ជា​ទឹក​។ ដូច្នេះ Anthony ត្រូវ​បង្វែរ​ទិស​វាយ​ជាមួយ Kubrat Pulev វិញ​នៅ​ប្រកួត​ក្រោយ។ Klitschko ធ្លាប់​បរាជ័យ​សន្លប់​ក្រោម​ស្នា​ដៃ Anthony កាល​ពី​ខែ មេសា។

​តាម​ស្ថិតិ​​វីរបុរស​ប្រដាល់​វ័យ​​៤១​ឆ្នាំ Wladimir Klitschko ធ្លាប់​ប្រកួត​ ឈ្នះ​ ៦៤​ដង ចាញ់ ៥ មិនដែល​ស្មើ ធ្លាប់​វាយ​ដៃ​គូ​សន្លប់​៥៣​ដង និង​កំពុង​គ្រោង​ខ្សែ​ក្រវាត់​ជា​ច្រើន​ស្ថាប័ន​ដូចជា IBF, WBA, WBO និង IBO។ នៅ​ឆ្នាំ​១៩៩៦ គេ​​បាន​វាយ​ឈ្នះ​មេដាយ​មាស​​នៅ​អូឡាំពិក​ ទីក្រុង​អាតែន​ ប្រទេស​ក្រិក​​​ថែម​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ