ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នៅ​កូរ៉េ​ខាង​ជើង​អាច​មើល​រឿង​អាស​អាភាស (១៨+) ​បាន!

  • 2017-08-03 11:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​បណ្ដា​ប្រទេស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ​ទេ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង​ក្រោម​ការ​ដឹក​នាំ​របស់​ Kim Jong-un ក៏​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​លេង​ Facebook អាន​ព័ត៌មាន ក៏​ដូចជា​មើល​វីដេអូ​ Online ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​វីដេអូ​អាស​អាភាស​ផង​ដែរ នេះ​បើ​តាម​របាយការណ៍​ថ្មី​ពី​អាមេរិក។

យោង​តាម​ក្រុមហ៊ុន​ចារកិច្ច​ផ្នែក​បច្ចេកវិទ្យា​ Recorded Future ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ ក្រុម​មន្ត្រី​ធំ​ៗ​នៅ​ប្រទេស​ដ៏​ឯកោ​នេះ បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច​បណ្ដា​ប្រទេស​បស្ចិម​លោក​អ៊ីចឹង ដោយ​ក្រោយ​ពី​ក្រោក​ពី​ដេក ពួក​គេ​ឆែក​អ៊ីមែល ប្រើ​បណ្ដាញ​សង្គម​ ជា​ពិសេស Facebook អាន​ព័ត៌មាន​ពី​កាសែត​ចិន​ដូចជា Xinhua និង People's Daily ព្រម​ទាំង​មើល​វីដេអូ​Online។   បើ​តាម​ទិន្នន័យ​មួយ​ទៀត​របស់​ Google Analytics កាល​ពី​ខែ​កក្កដា​ បាន​បង្ហាញ​ថា​មាន​ជនជាតិ​កូរ៉េ​ខាង​ជើង​រហូត​ដល់​រាប់​ពាន់​នាក់​បាន​ចូល​មើល​​វីដេអូ​អាសអាភាស​​ក្នុង​គេហទំព័រ PornHub ក្នុង​ចន្លោះ​ឆ្នាំ ២០១៦ និង ២០១៧ ដែល​ប្រភេទ​ជនជាតិ​ពួក​គេ​និយម​ស្វែង​រក​មើល​គឺ​អាស៊ី​មាន​ដូច​ជា​ ចិន ម៉ុងហ្គោល ជប៉ុន ជាពិសេស​​ជនជាតិ​កូរ៉េ​តែម្ដង​។

បញ្ជាក់​ផង​ដែរ ការ​ប្រើប្រាស់​អ៊ីនធឺណិត​សម្រាប់​ប្រជាជន​ធម្មតា​គឺ​មាន​ភាព​រឹត​ត្បិត​ណាស់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​ប្រទេស​នុយក្លេអ៊ែរ​មួយ​នេះ​ទើប​តែ​បាន​ហាម​មិន​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ Facebook កាល​ពី​ខែ​មេសា​ដើម​ឆ្នាំ​នេះ ប៉ុណ្ណោះ៕

ប្រភព៖ Asiancorrespondent   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី