ក្រសួង​អប់រំ​ស្នើ​សុំ​អភិបាល​រាជធានី​ខេត្ត ៤​ចំណុច​ក្នុង​ពេល​​ប្រឡង​បាក់ឌុប

  • 2017-08-04 02:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជួយ​សម្រួល​ដល់​បេក្ខជន​ មក​ពី​គ្រួសារ​មាន​ជីវភាព​លំបាក និង​ជា​ការ​ជួយ​ជ្រោមជ្រែង​ជា​កម្លាំង​ស្មារតី ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ស្នើ​សុំ​សហការ​ជាមួយ​អភិបាល​រាជធានី​ខេត្ត​ទូទាំងប្រទេស ក្នុង​ការ​សម្របសម្រួល​ដល់បេក្ខជន ក្នុង​កំឡុង​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ដូច​ខាង​ក្រោម៖

១. ការ​ស្នាក់​នៅ​៖ សណ្ឋាគារ​ ផ្ទះ​សំណាក់​ សុំ​កុំ​ឱ្យ​ដំឡើង​ថ្លៃ អាច​សម្រួល​ដល់​សិស្ស​ដែល​ស្នាក់​នៅ​វត្ត និង​នៅ​ក្នុង​សាលា​ក្បែរ​មណ្ឌល​ប្រឡង

២. ការ​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​ឱ្យ​បេក្ខជន​បាន​ចូល​ប្រឡង​ទាន់​ពេល​វេលា

៣. ការ​ផ្ញើ កង់-ម៉ូតូ

៤. ស្ថិរភាព​ចរន្ត​អគ្គិសនី​នៅ​តាម​មណ្ឌល​ប្រឡង៕​

សូមមើលសេចក្ដីជូនដំណឹងខាងក្រោម៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី