​ផ្សារ​ទំនើប សុវណ្ណា រៀបចំ​ការ​ប្រកួត​ប្រជែង​គំនូរ​ប្រចាំ​ ២០១៧​

  • 2017-08-04 06:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សម្លឹង​ឃើញ​នៅ​កក្កដា​ និង​ការ​អភិវឌ្ឍ ​នៃ​វិស័​យ​អប់​រំ​ដែល​មាន កំណើន​យ៉ាង​ឆាប់​រហ័​ស ផ្សារ​ទំនើប​សុ​វណ្ណា រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោល​បំណង​រួម​ចំណែក ក្នុង​ការ​តម្រង់​ទិស និង​អភិវឌ្ឍន៍​សមត្ថភាព កុមារ​កម្ពុជា ស្រប​ទៅ​តាម​អភិវឌ្ឍន៍ នៃ​សង្គម​។ នេះ​បើ​តាម​តំណាង​ក្រុម​ហ៊ុន​ផ្សារ​ទំនើប​សុវណ្ណា ប្រាប់​ឲ្យ​ដឹង​។

តំណាង​ខាង​លើ បាន​បន្ដ​ថា ការ​ប្រកួតប្រជែង​គូរ​គំនូរ​ប្រចាំ​ឆ្នាំ​២០១៧ មិន​ត្រឹមតែ​ជា​កម្មវិធី បង្ហាញ​នៅ សមត្ថភាព​​កុមារ​ប៉ុណ្ណោះ​ទេ កម្មវិធី​នេះ​ក៏​រួម​ចំណែក​ក្នុង​ការ​ព​ង្រឹ​ង​ទាំង​ផ្នែក​សតិអារម្មណ៍ និង បុគ្គលិកលក្ខណៈ​របស់​កុមារ​កុមារ ដែល​ធ្វើឲ្យ​​កុមារ​មាន​ភាព​ក្លាហាន ស្មារតី​ប្រកួតប្រជែង មាន​ភាព​ឈ្លាសវៃ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ ព្រម​ទាំង​បង្កើន​នៅ​សមត្ថភាព​ក្នុង​ការ​ផ្តោត អារម្មណ៍ និង​ការ​យកចិត្តទុកដាក់​លើ​ការងារ។​

​ផ្សារ​ទំនើប​ សុ​វណ្ណា មិន​ត្រឹមតែ​ជា​ទីកន្លែង​កម្សាន្ត​សម្រាប់​ក្រុម គ្រួសារ​ទូទៅ​ប៉ុណ្ណោះ ទេ តាម​រយៈ កម្មវិធី​នេះ សុ​វណ្ណា នឹង​ផ្ដល់​នូ​វ​អនុស្សាវរីយ៍ នា​កុមារភាព​ដ៏​កក់​ក្តៅ​ដល់​កុមារ កម្ពុជា ដែល​ក្ដោប​លើ​ចំណេះដឹង​ថ្មីៗ ការ​កម្សាន្ត​ប្លែកៗ និង​ពេលវេលា​ដែល​ពោ​ពេញ​ទៅ ដោយ​ក្តី​ស្រលាញ់​ផងដែរ​។ ​

​ការ​ប្រកួតប្រជែង​គូរ​គំនូរ​ប្រចាំ​ឆ្នាំ ២០១៧ នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយមាន ការ សហការ​ពី សាលា Global Art និង​ឧបត្ថម្ភ​ធំ ដោយ សុវណ្ណ​ភូមិ ឡាយ​ហ្វ៍ ។

ជា​ចុងក្រោយ​ខ្ញុំ​សូម​អរគុណ​ដល់​ការ​ចំ​ណាយ​ពេលវេលា​របស់ មាតាបិតា អាណា​- ព្យាបាល​កុមារ​ទាំងអស់​ដែល​បាន​នាំ បុត្រ​ធីតា មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ខ្ញុំ​សង្ឃឹម យ៉ាង​មុតមាំ​ថា ផ្សារ​ទំនើប​សុ​វណ្ណា នឹង​នៅតែ​ជា​ទីកន្លែង ដែល​ពោ​ពេញ​ដោយ​ក្តី​ស្រលាញ់ សម្រាប់​ក្រុម​គ្រួសារ​ទាំង​អស់ នា​ពេល​នេះ និង​ថ្ងៃ​អនាគត​។ ខ្ញុំ​សូម​ជូនពរ​អោយ​ក្រុម​គ្រួសារ ទាំងអស់​ជួប​តែ​សុភម​ង្គ​ល និង​ជ័យជំនះ​គ្រប់​ភារកិច្ច និង​ជូន​ពរ​អោយ​កុមារ​គ្រប់​រូប​ទទួល បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត​នេះ​។ ​

​បេក្ខជន​ដែល​ទទួល​បាន​ជ័​យ​លា​ភី​រួមមាន​៖

អត្ថបទ៖ ដៃគូសហការ