លំហូរ​មូលធន​បន្ត​ចូល​ក្នុង​វិស័យ​ធនាគារ​ បង្ហាញ​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​ នៃ​សេដ្ឋកិច្ច​កម្ពុជា​

  • 2017-08-04 08:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ ​ជា ​សេរី ​អគ្គនាយក​ធនាគារ​ជាតិ​ នៃ​កម្ពុជា (NBC) បាន​ថ្លែង​ថា​ លំហូរ​មូលធន​បន្ត​ចូល​ក្នុង​វិស័​យ​ធនាគារ​បង្ហាញ​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗ​ចំនួន ៤​ដូចជា​ វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ​វិស័យ​កសិកម្ម​ និង​ វិស័យ​អចលនទ្រព្យ​។​

​ថ្លែង​តាម​រយៈ​អ៊ីមែល​​​​ លោក​ជំទាវ ​ជា​ សេរី​ បាន​មាន​ប្រសា​ស​ន៏​ថា »​ជាមួយ​នឹង​ការ​រីកចម្រើន​សេដ្ឋកិច្ច​នេះ អាជីវកម្ម ​និង​ប្រជា​ពល​រដ្ឋ​ទូទៅ​នឹង នឹង​ទទួល​បាន​នូវ​លទ្ធភាព​ហិរញ្ញ​វត្ថុ​បន្ថែម​ទៀ​ត​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​សម្រាប់​ទុន​វិនិយោគ​និង​ការ​ប្រើប្រាស់»។

លោកជំទាវ​ ជា សិរី អគ្គនាយកធនាគារជាតិ នៃកម្ពុជា (NBC)

​យោង​តាម​លោក​ជំទាវ​​ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) នៅ​ក្នុង​វិស័យ​ធនាគារ​បាន​កើន​ឡើង​ជា​លំ​ដាប់​ចាប់​តាំងពី​ឆ្នាំ​ ២០០០ ។​ នៅ​ក្នុង​ឆមាស​ទី​០១ ​នៃ​ឆ្នាំ​២០១៧ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​នេះ​មាន​ចំ​នួន ​៤៣៩​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង ៨៩​ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

ការ​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆមាស​ទី​ ១ គឺជា​លទ្ធផល​នៃ​ការ​បង្កើត​ថ្មី​ នៃ​ធនាគារ​បរទេស​ចំ​នួន​២​ទៀត​មកពី​មកពី​ប្រទេស​បារាំង ​និង មកពី​ប្រទេស​ជប៉ុន​។​

លោក​ជំទាវ​​ បាន​បន្ត​ថា ​លើស​ពី​នេះ​ទៀត​ការ​កើន​ឡើង​នេះ​ក៏​ដោយសារ​ ការ​បញ្ចេញ​ទុន​បន្ថែម ពី​ធនាគារ​​​ និង​គ្រឹះស្ថាន មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​អនុលោម​តាម​បទបញ្ជា​ថ្មី​ស្ដីពី​តម្រូវ​ការ​មូលធន​អប្បបរមា​ដែល​ត្រូវ​បាន​ដាក់​ចេញ​នៅ​ឆ្នាំ​២០១៦ ​ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ទាំងនោះ​បង្កើន​ដើមទុន​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ​នៅ​​ត្រឹម​ខែ ​មីនា ឆ្នាំ២០១៨៕

អត្ថបទ៖ ជ័យ ជំនោរ

អត្ថបទពេញនិយម