តោះ! ចូលរួម​ទាំង​អស់​គ្នា​ការពារ​បរិស្ថាន​ តាមរយៈ​កម្មវិធី Green Up the City 2017

  • 2017-08-04 08:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នកដឹង​ទេ​ថា សំរាម គឺជា​បញ្ហា​ចម្បង​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ដែរ​ឬទេ​? តើ​យើង​គ្រប់​គ្នា​អាច​ធ្វើការ​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​វិធី​ណា ដើម្បី​កុំឲ្យ​បញ្ហា​នេះ​កើតឡើង​? តើ​អ្នក​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជា​មតិយោបល់​ក្នុង​ការ​ស្វែង​រក​វិធី​កែច្នៃ​របស់​ទាំង​នោះ​ឲ្យ​ក្លាយ​ជា​របស់​ប្រើប្រាស់​វិញ​ដែរ​ឬទេ​? ជាង​នេះ​ទៅទៀត តើ​អ្នក​ចង់​ចូលរួម​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ដែរ​ឬ​ទេ​?​

​អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​ជាច្រើន​ទាក់ទង​អំពី​ការ​គ្រប់​គ្រង និង ប្រើប្រាស់​របស់​ផ្សេងៗ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ ព្រម​ទាំង​អាច​ចូលរួម​ចំណែក​ ​ក្នុង​ការ​ការពារ​បរិ​ស្ថាន​ស្ថាន​យើង និង ការ​ធ្វើ​ការងារ​មនុស្ស​ធម៌​ទៀត​ផង គឺ​គ្រាន់តែ​មក​ចូលរួម​កម្មវិធី Green Up the City 2017​។

​កម្មវិធី​នេះ បាន​បង្កើត​តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ ដែល​មាន​គោល​បំណង​ដើម្បី​ផ្សារភ្ជាប់​រវាង​យុវជន​ទៅ​នឹង​បរិស្ថាន ជាមួយ​នឹង​សកម្មភាព​ផ្សេងៗ​ដូចជា ការ​រើស​សំរាម ការ​សំអាត​សហគមន៍ ការចែក​សម្ភារៈ​សិក្សា និង ព្រម​ទាំង​មាន​ការ​ហ្វឹកហាត់​សម្រាប់​ប្រជា​ជន​ក្នុង​សហគមន៍​ក្នុង​ការ​ប្រើប្រាស់​របស់​ឲ្យ​បាន​ត្រឹមត្រូវ​ថែម​ទៀ​ត​ផង​។

​Green Up the City 2017 នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​០៦ ខែ​សីហា ឆ្នាំ ២០១៧ ខាងមុខ​នេះ​នៅ​រមណីយដ្ឋាន អំពែ​ភ្នំ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ ដែល​មាន​របៀប​វារៈ​ដូច​ជា​ការ​រៀប​ចំ​គំ​រោង​ក្នុង​ការ​បង្កើត​អ្វីមួយ​ដែល​ធ្វើ​អំពី​វត្ថុ​ដែល​គេ​បោះ​ចោល ការ​ដាំ​ដើមឈើ និង ការចែក​សម្ភារៈ​សិក្សា និង ចំណេះដឹង​ផ្សេងៗ ដែល​បាន​មកពី​យុវជន​ក្នុង​សមាគម​និស្សិត​អន្តរជាតិ​អាយ​ស៊ីក (AIESEC) ជាដើម​។​

​តើ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​កម្មវិធី​នេះ​?​

​១. ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន​

​២. ឱកាស​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ថ្មីៗ​ជាច្រើន​

​៣. ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ​

​៤. ទទួល​បាន​នូវ​ការកម្សាន្ត​ផ្សេងៗ ក៏ដូចជា​ការ​ប្រកួត​ដើម្បី​ទទួល​រ​ង្វាន់​ពី​កម្មវិធី​

​៥. អាហារ​ពេលព្រឹក​និង​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​ពិសា​

​៦. ការ​បញ្ចេញ​មតិ​ទៅលើ​ប្រធានបទ ដែល​ទាក់ទង​ជាមួយ​នឹង​បរិស្ថាន​ដើម្បី​បង្កើត​ទៅ​ជា​គម្រោង​មួយ​

​៧. អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ​

​៨. ចូលរួម​ក្នុង​ការ​ដាំ​ដើមឈើ​នៅ​ក្នុង​សាលា​

​៩. ការចូលរួម​សកម្មភាព​មនុស្ស​ធម៌​

​១០. វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការចូលរួម​កម្មវិធី​ដែល​ទទួលស្គាល់​ពី​ក្រសួង​បរិស្ថាន និង ស​.​ស​.​យ​.​ក ។​

តម្លៃ​សំបុត្រ​ចូលរួម​គឺ $12.99 = 52 000​រៀល ហើយ​អាច​ទាក់ទង​ទិញ​សំបុត្រ​បាន​តាម​រយៈ Facebook Page: https://www.facebook.com/GreenUptheCityCambodia/ ឬ តាម​លេខ​ទូរ​ស័ព្ទ ០១៥ ២៦ ៦២ ៦៨/០៩៦៦៩៩៩៩០៧ ។

​Registration Link : http://bit.ly/GUC2017

ការ​ចំណាយ​ថវិកា​របស់​អ្នក​អាច​ផ្ដល់​ឱ្យ​អ្នក​នូ​វ​អត្ថប្រយោជន៍​ជាច្រើន​ជាពិសេស​គឺ​សហគមន៍​របស់​អ្នក​តែម្ដង​។

ក្នុងនាម​អ្នកជា​យុវជន​តើ​អ្នក​គួរតែ​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍​របស់​សហ​គមន៍​អ្នក​?​

​ចូលរួម​កម្មវិធី Green Up the City ទាំងអស់គ្នា​ណា​!​ ​ ​ ​

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម
អត្ថបទថ្មី