គ្រង​តំណែង​កំពូល​មិន​ប៉ុន្មាន​ផង MV​ "See You Again" ត្រូវ “Despacito” វ៉ាដាច់ភឹង

  • 2017-08-05 05:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស្ចារ្យ​ពិត​ជា​មិន​ធម្មតា​ បទ​ចម្រៀង​ដ៏​ពេញ​និយម​បំផុត​មាន​ចំណង​ជើង​ថា​ “Despacito” ចេញ​កាល​ពី​ដើម​ឆ្នាំ​ ២០១៧​ បាន​វ៉ា​ដាច់​បទ​ចម្រៀង​ "See You Again” ដែល​ទើប​គ្រង​តំណែង​កំពូល​ បន្ត​ពី​ "Gangnam Style” មិន​បាន​ប៉ុន្មាន​ផង។

ទើប​តែ​ចេញ​បាន​ជាង​កន្លះ​ឆ្នាំ​ កាល​ពី​ខែ​មករា​ បទ​ចម្រៀង​ "Despacito” ដែល​ច្រៀង​ដោយ​តារា​ចម្រៀង​ Luis Fonsi និង​ Daddy Yankee បាន​ទទួល​ចំនួន​ចូល​ទស្សនា​ដ៏​ច្រើន​លើសលប់​មិន​ធ្លាប់​មាន​ គឺ​រហូត​ទៅ​ដល់​ជាង​ ៣០០៤លាន​ដង​ឯណោះ។ រីឯ​បទ​ចម្រៀង​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ​ តែ​ឥឡូវ​ត្រូវ​ធ្លាក់​មក​វិញ "See You Again” មាន​ចំនួន​ទស្សនា​ជាង​ ២៩៩៥លានដង ក្រោយ​រយៈ​ពេល​ជាង​ ២​ឆ្នាំ​ដែល​បាន​ចេញ។

ដូចនេះ​បើ​ប្រៀបធៀប​គ្នា​ បទ​ "Despacito” មាន​សន្ទុះ​នៃ​ការ​គាំទ្រ​កើន​ឡើង​មិន​ធម្មតា​ ខ្លាំង​ជាង​បទ​ "See You Again” ទៅ​ទៀត៕

បទ Despacito ច្រៀង​ដោយ​ Luis Fonsi និង Daddy Yankee

បទ​ See You Again ច្រៀង​ដោយ​ Wiz Khalifa និង​ Charlie Puth

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម