មក​​​ដឹង​​ពីមុខងារ​លម្អិត​​ Shooting Modes លើ​កាមេរ៉ា​​ប្រភេទ DSLR

  • 2017-08-05 06:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​ងារ Shooting mode ជា​​មុខ​ងារ​​កំណត់​នូវ​ settings របស់​កាមេរ៉ា​ដែល​មាន​ស្រាប់ៗ​សម្រាប់​ប្រើ​ប្រាស់​​ ឬ​​កំណត់​​ដោយ​ខ្លួនឯង​មួយៗ​ ទៅ​តាម​ស្ថានភាព ទីកន្លែង​ ពេលវេលា​ ដើម្បី​ផ្ដិត​រូបភាព​បាន​ស្អាត​ល្អ​។

Shooting mode

Shooting mode ស្ថិត​លើ​ mode dial (ដុំ​រំកិល​សម្រាប់​ជ្រើសរើស​) ដែល​ជា​ dial ធំ​នៅ​ខាងលើ​ផ្នែក​ខាង​ឆ្វេង​​នៃ​​កាមេរ៉ា​។ យ៉ាងណាមិញ​ មិនមែន​​គ្រប់​​កាមេរ៉ា​ទាំងអស់​មាន​ shooting mode ដូចគ្នា​នោះ​ទេ​។ ដូច្នេះ​សម្រាប់​អ្នក​ប្រើប្រាស់​កាមេរ៉ា​ Canon ជាពិសេស​ចំពោះ​ Canon 40D អាច​រីករាយ​ និង​ពិនិត្យ​មើល​លក្ខណៈ​របស់​ shooting mode ដើម្បី​អាច​ចេះ​ប្រើប្រាស់​ស្រប​តាម​ស្ថានភាព​បាន​៖

Full Automatic Mode

Full automatic mode ស្ទើរ​តែ​គ្រប់​កាមេរ៉ា​ DSLR ជា mode ដែល​កាមេរ៉ា​ជ្រើសរើស​ និង​កំណត់​នូវ​ settings ដូចជា​ focus, aperture, shutter speed, ISO។ Automatic mode នឹង​ជ្រើសរើស​ settings សម្រាប់​អ្នក​អាស្រ័យ​លើ​ ទិដ្ឋភាព​ដែល​នឹង​ថត​។ ប្រសិនបើ​មាន​ពន្លឺ​ទាប​ វា​នឹង​បើក​ aperture និង​បន្ថយ​ shutter speed។ ប្រសិនបើ​មាន​ពន្លឺ​ខ្លាំង​ វា​នឹង​បិទ​ aperture និង​បង្កើន​ shutter speed។ automatic setting នឹង​ប្រើ​ automatic focus ដូច្នេះ​កាមេរ៉ា​នឹង​ជ្រើសរើស​ focus និង​ depth of field សម្រាប់​ប្រើប្រាស់​។ automatic mode ក៏​នឹង​ប្រើ​ flash ពេល​ពន្លឺ​ត្រូវការ​ផង​ដែរ​។

ចំណាំ​៖

ពេល​អ្នក​ព្យាយាម​ focus លើ​ subject auto focus អាច​នឹង​មិន​ចាប់​យក​ object ដែល​អ្នក​ចង់​បាន​នោះ​ទេ​ ដូច្នេះ​អ្នក​គួរ​អោយ​ object នោះ​នៅ​កណ្តាល​នៃ​ frame កាមេរ៉ា​ បន្ទាប់មក​ចុច​ប៊ូតុង​ shutter ពាក់កណ្តាល​ដើម្បី​ focus រួច​ប្តូរ​ទីតាំង​នៃ​ object ដែល​ស្ថិត​លើ​ frame ដែល​អ្នក​ចង់​បាន​។

Portrait Mode

Portrait Mode ជា​ជម្រើស​រើស​ល្អ​សម្រាប់​ថតរូប​ប្រភេទ​ Portrait ឬ​ ជា​ក្រុម​ ដែល​ធ្វើ​អោយ​រូបភាព​មាន​ពណ៌​ស្រទន់​ ជាពិសេស​ធ្វើ​អោយ​ផ្ទៃ​រូបភាព​ (ទេសភាព​ផ្នែក​ខាងក្រោយ​) ព្រាល​ឆ្លុះ​ស្អាត​ល្អ​។

Landscape Mode

Landscape mode ល្អ​សម្រាប់​ការ​ផ្ដិត​យក​ទិដ្ឋភាព​ធំ​ ឬ​រូបភាព​ទេសភាព​។ Mode នេះ​ក៏​បន្ថែម​ពណ៌ខៀវ​ និង​ពណ៌​បៃតង​ក្នុង​រូបភាព​ផង​ដែរ​ ដែល​ធ្វើ​អោយ​រូបភាព​នោះ​រស់រវើក​ ហើយ​ flash លើ​កាមេរ៉ា​មិន​បាន​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ mode នេះ​ទេ​ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​ផ្ដិត​យក​រូប​ទេសភាព​ពេល​យប់​ផង​ដែរ​។ ប្រសិនបើ​អ្នក​ មិន​អាច​ទៅ​ជិត​នឹង​ទិដ្ឋភាព​ដែល​អ្នក​ចង់​បាន​ អ្នក​អាច​ប្រើ​ telephoto lens បាន​។

Close Up Mode

Close up mode ល្អ​សម្រាប់​ការ​ថតរូប​ជិតៗ​ ដូចជា​ថត​រូប​ផ្កា​ សត្វល្អិត​ ឬ​ មេអំបៅ​ និង​វត្ថុ​តូចៗ​ផ្សេង​ទៀត​។ អ្នក​គួរ​ប្រើ​ tripod សម្រាប់​ការ​ថត​ជាមួយ​ mode នេះ​ ដែល​ការពារ​កុំ​អោយ​រូបភាព​ព្រាល​។ ប្រសិនបើ​រូបភាព​មិន​មាន​ការ​ focus ល្អ​នោះ​ទេ​ អ្នក​អាច​ថត​ពី​ចម្ងាយ​ ឬ​ជិត​ជាង​នេះ​ ព្រោះ​ lens ធម្មតា​អាច​បាន​ត្រឹម​តែ​នៅ​ជិត​នឹង​ object ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ចង់​ថត​រូបភាព​កាន់​តែ​ល្អ​ អ្នក​អាច​ប្រើប្រាស់​ macro lens បាន​។ Flash នឹង​បញ្ចេញ​ប្រសិនបើ​អ្នក​ស្ថិត​នៅ​ទីតាំង​ដែល​មាន​ពន្លឺ​ទាប​។ ​ Sports Mode

Sport mode អាច​ជួយ​អ្នក​ក្នុង​ការ​ថតរូប​សកម្មភាព​បាន​ ដូចជា​ក្មេង​រត់​ ឬ​ objects ដែល​មាន​ចលនា​លឿន​ផ្សេង​ទៀត​។ Mode នេះ​ប្រើប្រាស់​ shutter speed លឿន​ដែល​អាច​ចាប់​រូបភាព​បាន​ ពេល​ object មាន​ចលនា​លឿន​។ អ្នក​អាច​សាកល្បង​ថតរូប​កាំជ្រួច​ ឬ​លំហូរ​ទឹក​បាន​ជាមួយ​ mode នេះ​។ flash មិន​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ​ ហើយ​ដើម្បី​ថត​បាន​ជិត​ អាច​ប្រើប្រាស់​ telephoto lens។ ប្រសិនបើ​កាមេរ៉ា​អ្នក​មាន​សមត្ថភាព​ថតរូប​បន្ត​បន្ទាប់​បាន​ អ្នក​អាច​ចុច​ប៊ូតុង​ shutter អោយ​ជាប់​ដើម្បី​ថតរូប​ច្រើន​។

Night Portrait Mode

Night Portrait Mode អាច​ជួយ​អ្នក​ថតរូប​ប្រភេទ​ Portrait បាន​ល្អ​នៅ​កន្លែង​មាន​ពន្លឺ​ខ្សោយ​ ឬ​ពេល​យប់​ ដែល​ធ្វើ​អោយ​ផ្ទៃ​រូបភាព​មើល​ទៅ​កាន់​តែ​ដូច​ធម្មជាតិ​។ អ្នក​អាច​ប្រើ​ Tripod ជាមួយ​ mode នេះ​ កាន់​តែ​ល្អ​ ព្រោះ​ កាលណា​ ដៃ​ញ័រ​ពេល​ថត​នឹង​ធ្វើ​អោយ​រូបភាព​ព្រាល​។ អ្នក​ក៏​ត្រូវការ​ប្រើ​ flash ផង​ដែរ​។

No Flash

No flash mode ល្អ​សម្រាប់​ប្រើប្រាស់​នៅ​ទីតាំង​ដែល​ហាម​ប្រាណ​ដូចជា​ សារមន្ទីរ​ជា​ដើម​។ ប្រសិនបើ​ទិដ្ឋភាព​មាន​ពន្លឺ​ទាប​ ប៉ុន្តែ​ហាម​មិន​អោយ​ប្រើ​ flash អ្នក​អាច​ប្រើ​ Tripod បាន​ដើម្បី​ការពារ​កុំ​អោយ​ព្រាល​។ Mode នេះ ក៏​ល្អ​សម្រាប់​ការ​ថត​រូបភាព​ដែល​មិន​តម្រូវ​ flash ឬ​ពេល​អ្នក​មិន​ចង់​ប្រើ​ flash។

(M) Manual Exposure Mode

Manual setting ជា​ mode មួយ​ដែល​អ្នក​អាច​កំណត់​ shutter speed និង​ aperture ដោយ​ខ្លួនឯង​បាន​។ អ្នក​អាច​កំណត់​រូបភាព​អោយ​ងងឹត​ ឬ ភ្លឺ និង​ ប្រើ​ shutter speed លឿន​ ឬ​យឺត​បាន​តាម​ចិត្ត​។ Mode នេះ​អ្នក​អាច​មើល​ចំនួន​ aperture និង​ shutter speed តាមរយៈ​ viewfinder ដែល​ហៅថា​ exposure level indicator។ អ្នក​អាច​ប្រើប្រាស់​ dials លើ​កាមេរ៉ា​ DSLR ដើម្បី​ផ្លាស់ប្ដូរ​ settings ទាំង​នេះ​។ សម្រាប់​ mode នេះ​ អ្នក​អាច​បិទ​ ឬ​បើក​ auto focus បាន​។ និយាយ​ជា​រួម​ អ្នក​អាច​ប្រើប្រាស់​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្រើន​ពី​មុខងារ​នីមួយៗ​នៅ​លើ​កាមេរ៉ា​ដែល​មាន​ឥទ្ធិពល​លើ​រូបភាព​ អាស្រ័យ​លើ​ស្ថានភាព​។

(A) Aperture Priority Mode

Aperture priority អាច​អោយ​អ្នក​កំណត់​នូវ​ aperture ខ្លួនឯង​ ខណៈ​កាមេរ៉ា​នឹង​ធ្វើ​ការ​ជ្រើសរើស​ shutter speed ល្អ​បំផុត​សម្រាប់​អ្នក​ ដូច្នេះ​អ្នក​អាច​ផ្លាស់ប្ដូរ​ depth of field ដោយ​ខ្លួនឯង​ ដោយ​បន្ថែម​ ឬ​បន្ថយ​ការ​ focus លើ​ background។ ដើម្បី​បន្ថែម​ depth of field ដែល​ធ្វើ​អោយ​មាន​ការ​ focus ច្រើន​លើ​ object អ្នក​អាច​កំណត់​ aperture ចំនួន​ធំ​ ហើយ​ក្នុង​ការ​បន្ថយ​ depth of field ដែល​ធ្វើ​អោយ​ objects មួយ​ចំនួន​បាត់បង់​ការ​ focus អ្នក​អាច​កំណត់​ aperture ចំនួន​តូច​។

(S) Shutter Priority Mode

Shutter priority មាន​លក្ខណៈ​ផ្ទុយ​ពី​ aperture priority ដែល​អាច​អោយ​អ្នក​ជ្រើសរើស​ shutter speed លឿន​ ឬ​យឺត​ កំឡុង​ពេល​កាមេរ៉ា​ជ្រើសរើស​ aperture ចំនួន​ល្អ​បំផុត​សម្រាប់​ការ​ថត​។ អ្នក​អាច​ប្រើប្រាស់​ Mode នេះ​សម្រាប់​ការ​ថតរូប​បែប​ stop-action និង​ blur motion។ ប្រសិនបើ​អ្នក​កំណត់​ shutter speed យឺត​លើ​ subject ដែល​មាន​ចលនា​ អ្នក​អាច​ចាប់​បាន​សកម្មភាព​ព្រាល​។

(P) Program Mode

ប្រសិនបើ​អ្នក​ចង់​ជ្រើសរើស​ setting មួយ​ចំនួន​ មិន​មែន​ setting ទាំងអស់​ គួរ​ប្រើប្រាស់​ Program Mode។ សម្រាប់​ P mode កាមេរ៉ា​ជ្រើសរើស​នូវ​ shutter speed និង​ aperture ត្រឹមត្រូវ​សម្រាប់​ frame របស់​អ្នក​។ Mode នេះ​ល្អ​ពេល​អ្នក​ចង់​ធ្វើ​អ្វី​មួយ​បែប​ច្នៃ​ប្រឌិត​លើ​រូបភាព​របស់​អ្នក​ជា​មួយ​នឹង​ ពន្លឺ​ និង​ depth of field ផ្សេង​គ្នា​។ អ្នក​នៅតែ​ត្រូវការ​គ្រប់គ្រង​ flash និង​ focus ក្នុង​ mode នេះ​។ អ្នក​អាច​រក្សា​ exposure ដែល​ត្រឹមត្រូវ​ដដែល​ ហើយ​កំណត់​ aperture ឬ​ shutter speed ចំនួន​ទាប​ ដោយ​រំកិល​ dial យក​ aperture ឬ​ shutter speed កំឡុង​ពេល​ចុច​ប៊ូតុង​ shutter បាន​ពាក់​កណ្តាល​ ប៉ុន្តែ​ប្រាកដ​ថា​ shutter speed ទាប​ជាង​ 1/250។

C1, C2, C1 Modes

ស៊េរី​ C modes ជា​ mode ដែល​អ្នក​អាច​កំណត់​នូវ​កាមេរ៉ា​ settings ណា​មួយ​ដែល​ប្រើប្រាស់​ច្រើន​ទៅ​កាន់​ mode ទាំងនេះ​ ដើម្បី​ងាយស្រួល​ប្រើប្រាស់​។

(A-DEP) Automatic Depth of Field Mode

វា​នឹង​កំណត់​ aperture សម្រាប់​អ្នក​ដោយ​ស្វ័យប្រវត្តិ​ ដោយ​ជ្រើសរើស​ចំនួន​ aperture ខ្ពស់​បំផុត​ ដើម្បី​អាច​អោយ​ ផ្ទៃ​ខាង​មុខ​ និង​ផ្ទៃ​ខាងក្រោយ​ focus បាន​ល្អ​។

ដើម្បី​ថត​រូប​បាន​ស្អាត ត្រូវ​តែ​យល់​ដឹង​ពី​មុខងារ​ផ្សេងៗ​ជាច្រើន ជាក់​ស្ដែង​ដូច​មុខងារ Shooting Mode នេះ​ជា​ដើម ក្រុម​ការងារ​សង្ឃឹម​ថា​ប្រិយមិត្ត​នឹង​​កើន​ចំណេះ​ដឹង​មួយ​កម្រិត​ទៀត​បន្ទាប់​ពី​អាន​អត្ថបទ​នេះ បើ​មាន​ចំណុច​ផ្សេង​ទៀត ចង់​ឲ្យ​ក្រុមការងារ​ស្រាវជ្រាវ​ជូន អាច​បញ្ចេញ​មតិ​ខាង​ក្រោម​នេះ​បាន​៕

ប្រភព៖ Camerajabber   ប្រែសម្រួល ​៖ ប៊ុន ធឿន