តោះ! មក​មើល​រូប​ថត​ស្និទ្ធស្នាលប៉ុន្មាន​សន្លឹក​របស់​ Maddox ជាមួយ​ Angelina Jolie ក្នុង​ថ្ងៃ​កំណើត​របស់​គេ

  • 2017-08-05 08:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ៥ សីហា​ ឆ្នាំ ២០១៧ នេះ​គឺ​ជា​ថ្ងៃ​កំណើតគម្រប់​១៦​ឆ្នាំ​របស់​ Maddox ហើយ​ដែល​ត្រូវ​បាន​ Angelina Jolie សុំ​យក​ទៅ​ចិញ្ចឹម​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​នៅ​ខេត្ត​បាត់​ដំបង​ ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ ២០០២។

Maddox ចូល​រួម​កម្ម​វិធី​សម្ពោធ​រឿង "First They Killed My Father" នៅ​សៀម​រាប

Maddox មាន​ឈ្មោះ​ពេញ​ថា "Maddox Chivan Jolie-Pitt” ដែល​មាន​ឈ្មោះ​ដើម​ថា រដ្ឋ វិបុល (Rath Vibol) ។ ចំពោះ​ឈ្មោះ​គ្រួសារ​ "Jolie-Pitt” នេះ​គឺ​បាន​ដាក់​បន្ទាប់​ពី​ Angelina និង​ Brad Pitt រៀប​ការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០០៦។

ហើយ​ទោះ​បី​ជា​ប្ដី​ប្រពន្ធ Angelina និង Brad Pitt ​បាន​បែក​បាក់​គ្នា​កាល​ពី​ចុង​ឆ្នាំ​មុន​ក៏​ដោយ ក៏​ ពួក​គេ​នៅ​តែ​ទាក់​ទង​គ្នា​ជា​ធម្មតា៕

អាន៖ មក​មើល​ផ្ទះ​តម្លៃ ២៥​លាន​ដុល្លារ​ដែល​ Angelina ទើប​នឹង​ទិញ​នៅ​ក្បែរ Brad Pitt

នេះ​ជា​បណ្ដា​រូប​ថត​ផ្សេង​ៗ​របស់ Maddox និង​ម្ដាយ​ចិញ្ចឹម​​ Angelina Jolie៖

អាន៖ ព្រឺ​សម្បុរ ពេលលឺ​​​កំពូល​តារា​ទាំង​៣ និយាយ​ពី​កម្ពុជា​ ប្រាប់​ទៅ​កាន់​ពិភពលោក

អាន៖ FBI នឹង​មិន​​ស៊ើប​រឿង Brad Pitt ហើយ​ក៏​គ្មាន​ករណី​វាយ​ Maddox ​ដែរ

ប្រភព៖ facebook   ប្រែ​សម្រួល៖ ធារ៉ូ