Mahrez ចង់​​ចាកចេញ​ពី Leicester ក្នុង​ពេល​ឆាប់ៗ

  • 2017-08-06 03:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Riyad Mahrez រំពឹង​អាច​ចាកចេញ Leicester City ក្នុង​ពេល​ឆាប់ៗ​បើ​ទោះ​ជា​ក្លឹប​គ្មាន​បំណង​លក់​រូប​គេ​ក៏​ដោយ។

Riyad Mahrez

ខ្សែ​បម្រើ​សញ្ជាតិ​​អាល់ហ្សេរី​ ត្រូវ​ Roma ដាក់​សំណើ​ទិញ​ពីរ​លើក​មក​ហើយ​ប៉ុន្តែ​ត្រូវ​ Leicester ច្រានចោល​។ យ៉ាង​ណា​ក៏​ដោយ​ Mahrez ដែល​ជួយ​ក្លឹប​ឈ្នះ​ជើងឯក Premier League ​កាល​ពី​ឆ្នាំ ២០១៦ បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អ៊ីតាលី។

Roma បាន​ឲ្យ​ថ្លៃ​លើក​ទី​មួយ​២៧​លាន​ផោន និង​លើក​ទី​ពីរ ៣២​លាន​ផោន​ តែ​ក្រុម​រហស្សនាម​ថា​​កញ្ជ្រោង​ ដែល​ជា​អាណាព្យាបាល​ទាមទារ​យ៉ាង​ហោច​ណាស់​ក៏​៥០​លាន​ផោន​ដែរ​ដើម្បី​លក់​តារា​​ឆ្នើម​របស់​ខ្លួន៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន