Mourinho ធ្វើ​បាន​កំណត់ត្រា​មួយ​ក្នុង​​ប្រវត្តិសាស្ត្រ​បាល់ទាត់ គ្រប់​គ្នា​ស្មាន​មិន​ដល់

  • 2017-08-07 03:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ទី​មួយ​ក្នុង​​ប្រវត្តិសាស្ត្រ​បាល់ទាត់​​ដែល​បាន​ចំណាយ​លើ​១​ប៊ីលាន​​​ផោន​ ក្នុង​​ការ​ដោះដូរ​​កីឡាករ​ក្នុង​អាជីព​របស់​លោក​។

បើ​តាម​​អ្នក​វិភាគ​របស់​ក្រុម Manchester United បាន​ឲ្យ​ដឹង​ថា បុរស​ព័រទុយហ្គាល់​ពេល​នេះ​បាន​ចំណាយ​ជាង​១,១​ប៊ីលាន​ផោន ក្នុង​រយៈពេល​១៧​ក្នុង​នាម​ជា​អ្នក​ចាត់ការ។ ចំណែក​ឯ Pep Guardiola ដែល​ជា​គូប្រជែង​របស់ Mourinho តាំង​ពី​នៅ​អេស្ប៉ាញ​ដល់​អង់គ្លេស​​ក៏​មិន​ធម្មតា​ដែរ​ ដោយ​លោក​បាន​ចំណាយ​ទិញ​កីឡាករ​អស់​​៨៥៩​លាន​ផោន។

Mourinho និង Guardiola ត្រូវ​បាន​ចាត់​ទុក​ជា​​បុរស​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​ចាត់ការ​​ដទៃ ដែល​បាន​រុករក​ទិញ​កីឡាករ​ថ្លៃ​ៗ​ ដើម្បី​យក​មក​ដឹក​នាំ។ ក្រៅ​ពី​អ្នក​ទាំង​ពីរ​​នៅ​មាន​អ្នក​ចាត់ការ​ម្នាក់​ទៀត​​ដែល​បាន​ចំណាយ​​មិន​ណយ​ដែរ​​​​នោះ​គឺ លោក  Carlo Ancelotti ​ដែល​ធ្លាប់​ដឹក​នាំ​៨​ក្លឹប ចំណាយ​ទិញ​កីឡាករ​អស់​៩៧០​លាន​ផោន ក្នុង​​អាជីព​ជា​អ្នក​ដឹកនាំ​២២​ឆ្នាំ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ