ស្មាតហ្វូនស៊េរីថ្មីឆ្លាតវៃ លក់​តម្លៃ​តែ​ ២២៩ ដុល្លារ និង កុំព្យូទ័រចល័តតម្លៃ ២៦៩ ដុល្លារ

  • 2017-08-07 08:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Y7 Prime និង T3 10 ស្មាតហ្វូន​ និង​ថេប្លេត​តម្លៃ​​មធ្យម​​របស់ Huawei ទើប​បាន​​ប្រកាស​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ជា​លើក​ដំបូង។ ​សមត្ថភាព​ខ្លាំង​ តម្លៃ​វិញ​អាច​គិត​គូរ​បាន។

Hua​wei Y7 Prime គឺ​ជា​កំពូល​ស្មាតហ្វូន​ស៊េរីថ្មី​ឆ្នាំ២០១៧ របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណិត​ជាមួយសហគ្រាសឌីហ្សាញល្អជាងគេលំដា​ប់ពិភពលោក។

លោក សារី ប្រធាន​គ្រប់គ្រង​ផ្នែក​ចែកចាយ Huawei ស្មាតហ្វូនប្រចាំកម្ពុជា​បាន​លើកឡើង​ដោយ​មោទនភាព​ថា ត្រឹមតែ​រយៈពេល​ខ្លី មុន​ពេល​សម្ពោធ​ជាផ្លូវការ ការ​លក់​ចេញស្តុក​ដំបូង​នៃ Huawei Y7 Prime ទទួល​បាន​ការ​គាំទ្រ​រហូត​ដល់​ដាច់​ស្តុក។

Huawei Y7 Prime

**លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ HUAWEI Y7Prime**

  • បំពាក់​មក​ជាមួយ​បន្ទះឈីប​ប្រភេទ Snapdragon 435
  • មាន RAM ទំហំ 3GB
  • ដើរ​ដោយ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ (Android 7.0)
  • មាន​ពីរ​ពណ៌៖ ពណ៍​ប្រាក់ ប្រផេះ នឹង​ពណ៌​មាស
  • មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ(Fingerprint 3.0)
  • អាច​ដាក់​ស៊ីម​បាន ២ មាន​រន្ធ​បន្ថែម​មេម៉ូរី​កាត​ខាង​ក្រៅ​បាន។
  • មាន​អេក្រង់​ទំហំ ៥.៥ អ៊ីញ មាន​បំពាក់​​មុខងារការពារភ្នែក Eyes Care Mode ងាយស្រួលកាន់មើល វីដេអូ រូបភាព លេងហ្គេម
  • អាច​បង្ហាញ​រូប​ភាព​បាន​ក្នុង​កម្រិត HD(720x1280 ភិចសែល) ស្រោបដោយលោហះ បែប Premium Unibody Design
  • មាន​ថាមពល​ថ្ម​ដល់​ទៅ 4000 mAh ប្រភេទ Li-Ion ជាមួយនឹងបច្ចេកវិទ្យាសន្សំថ្មពិសេស
  • ចំណែក​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 12MP កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 8MP អាច​ថត​រូប នឹង​ថត​វីដេអូ​បាន​ច្បាស់​ម៉ត់​ល្អ
  • មាន​តម្លៃ​ប្រមាណ​ជា ២២៦ ដុល្លារ។
Huawei MediaPad T3 10

ហ្វាប្លេត T3 10 វិញ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​លំដាប់​លេខ​ ៣ ពិភពលោក​​នេះ ​រំពឹង​ទុក​សម្រាប់​ការ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​បន្ទាប់​ពី​ដាក់សម្ភោធ និងលក់ជាផ្លូវការ។

Huawei MediaPad T3 10 គឺ​ហ្វាប្លេត​ស៊េរី​ថ្មីបំផុត​ក្រោម​​បច្ចេកវិទ្យា​ចុងក្រោយទំនើបរបស់ក្រុមហ៊ុន Huawei ដែល​ត្រូវ​រចនា​ឡើងទាំងរូបរាង និងមាន សមត្ថភាព អាច​និយាយ​បាន​ថា​លើសពីតម្លៃ ជាពិសេសអាចប្រើប្រាស់បំពេញការងារ មុខរបរ, ការសិក្សា និងការកម្សាន្តនានា ជំនួសកុំព្យូទ័របាន។

លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ថេប្លេត HUAWEI T3 10

  • បំពាក់​បន្ទះ​ឈីប​ប្រភេទ Snapdragon 425
  • ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 តែ​អត់​មាន​រន្ធ​ដោត​មេម៉ូរី​កាត​ទេ
  • បំពាក់ RAM 3GB សម្រាប់​ទំហំ​ផ្ទុក ៣២GB និង RAM 2GB សម្រាប់​ទំហំ​ផ្ទុក ១៦ GB
  • សមត្ថភាព​កាមេរ៉ា​ខាង​ក្រោយ​ទំហំ ៥ មេហ្គា​ខាង​ក្រោយ​ទំហំ ២ មេហ្កា​អាច​ថត​វីដេអូ​បាន
  • មាន​ថាមពល​ថ្ម​ដល់​ទៅ 4800 mAh
  • មាន​ទំហំ​អេក្រង់ ៩.៦ អ៊ីញ​​ប្រភេទ Crystal clear IPS HD កម្រិត​ត្រឹម​តែ 8mmងាយស្រួលកាន់ ងាយស្រួលប្រើ អេក្រង់ពណ៌ធម្មជាតិថ្លា ដិតច្បាស់
  • បំពាក់ បច្ចេកវិទ្យា ការពារពន្លឺ ដែលប៉ះពាល់ដល់ភ្នែក
  • អាចតភ្លាប់អ៊ីនធឺណែត wireless បានយ៉ាងឆាប់រហ័ស និងមានសេវាពេញ
  • ជាពិសេស T3 1០ មាន LTE ដូចស្មាតហ្វូន ដែលអាចធ្វើឲ្យកាន់តែងាយស្រួលធ្វើការទំនាក់ទំនង។ 
  • មាន​តម្លៃ​ប្រមាណ​ជា ២៦៩ដុល្លារ។

​​Y7 Prime និង​ថេប្លេត Huawei T3 10 បាន​បើក​លក់​ជាផ្លូវការ​កាល​ពី​ចុង​សប្តាហ៍​មុន​។ មាន​តារាល្បីៗជាច្រើនរូប​ចូលរួម ​ដែលកម្មវិធី​ដំណើរការ​មាន​វត្តមាន​លោក លី ស៊ុងវៃ (Li XiongWei) នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Huawei នៅកម្ពុជា និង​ដៃគូសហការ​មួយ​ចំនួន​ដូច​ជា​​ក្រុមហ៊ុន Yako Technology, ក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន NOJIMA៕

កម្មវិធី​សម្ពោធ​ថ្ងៃ​នោះ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា អតិថិជន​ដែល​ទិញ​ Y7 Prime តម្លៃ ២២៩ ដុល្លារ នឹង​មាន​ថែម​កាដូ​ពិសេស​គឺ Bluetooth Speaker ចំនួន​១ និង​អាវយឺត​មួយ សរុបជាទឹកប្រាក់ ៥០ដុល្លារ។ មិន​ទាន់​អស់​ មានថែម ស៊ីមកាត​លេខពិសេសចំនួន១ (One Silver Smart SIM) និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ១២សប្តាហ៍។ ចំណែកឯ ថេប្លេត Huawei MediaPad T3 10 តម្លៃ ២៦៩ ដុល្លារ ក៏​មិន​ចាញ់​ដែរ​មាន​ថែមកាដូពិសេស គឺ ស្រោម ថេប្លេត (Case), កាសប្លូធូ, និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ៤សប្តាហ៍៕

អត្ថបទ៖ រតនា