Amir Khan ប្រកាស​ចូល​ហាត់​វិញ ក្រោយ​ប្រពន្ធ​ក្បត់​ចិត្ត​​

  • 2017-08-07 08:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ប្រដាល់​អង់គ្លេស Amir Khan បាន​និយាយ​ថា ខ្លួន​នឹង​ទុក​រឿង​គ្រប់​យ៉ាង​នៅ​​ពី​ក្រោយ ដោយ​នឹង​ត្រលប់​ចូល​ហ្វឹកហាត់​វិញ​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ដាច់​គ្នា​ជាមួយ​ប្រពន្ធ។

ម្ចាស់​មេដាយ​​ប្រាក់​អូឡាំពិក Khan បាន​ប្រកាស​លើ​បណ្ដាញ​ Twitter​ នៅ​សប្ដាហ៍​នេះ​ថា គេ​និង​ភរិយា Faryal Makhdoom ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ មុន​ពេល​​ប្ដឹង​ចោទ​ប្រកាន់​​នាង​ពី​បទ​លួច​ទាក់ទង​នឹង​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Anthony Joshua។

កីឡាករ​វ័យ​៣០​ឆ្នាំ​ក៏​បាន​សម្រេច​​​វិល​មក​ហាត់​វិញ​ដែរ​នៅ​ខែ​នេះ ដើម្បី​ត្រៀម​ខ្លួន​​ឡើង​សង្វៀន​វិញ។ ​ Khan បាន​និយាយ​ថា៖ "នៅ​ពាក់​កណ្ដាល​ខែ សីហា​នេះ ខ្ញុំ​នឹង​​ឈប់​នៅ​ទីក្រុង San Francisco ​ដើម្បី​ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ។ ខ្ញុំ​នឹង​ទុក​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ពី​ក្រោយ​ខ្នង និង​សម្លឹង​ទៅ​មុខ។ ត្រលប់​មក​រក​ភាព​ខ្លាំង​​វិញ ជាមួយ​ការ​ប្រកួត​ដ៏​ធំ"។

Amir Khan បាន​បាត់​មុខ​ពី​សង្វៀន​​ចាប់​តាំង​ពី​ចាញ់​បាត់បង់​ខ្សែ​ក្រវាត់ WBC world middleweight  ពេល​ប៉ះ​ជាមួយ​កីឡាករ​ Saul Alvarez  កាល​ពី​ថ្ងៃ​ទី ៧ ខែ ឧសភា ឆ្នាំ ២០១៦៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ