Smart ចាប់​ដៃគូ​ជាមួយ iflix ឲ្យ​អ្នក​មើល​រឿង​បាន​ម៉ា​សេរី

  • 2017-08-07 09:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smart Axiata និង iflix ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​វីដេអូ​តាម​តម្រូវ​ការ (SVoD) ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​ពិភព​លោក បាន​ប្រកាស​ភាព​ជា​ដៃគូ​ផ្ដាច់​មុខ​រយៈពេល ៣ឆ្នាំ​របស់​ខ្លួន ដោយ​​បាន​នាំ​បទពិសោធន៍​កម្សាន្ត​តាម​បែប​ឌីជីថល​លំដាប់​អន្តរជាតិ​ជូន​អតិថិជន​នៅ​កម្ពុជា។

អ្នក​ប្រើ Smart ទាំង​អស់ អាច​រីករាយ​ជាមួយ​សេវាកម្ម​កម្សាន្ត​នេះ​រហូត​ដល់ ៣ខែ ដោយ​មាន​សិទ្ធិ​ចូល​ទៅ​មើល ឬ​ទាញ​យក​រឿង​ចេញ​មុន​គេ​រាប់​ពាន់​រឿង និង​កម្មវិធី​ទូរទស្សន៍​ល្បី​ជា​ច្រើន ព្រម​ទាំង​មាន Subtitles ទៀត​ផង។

លោក Thomas Hundt នាយក​ប្រតិបត្តិ Smart Axiata បាន​ឲ្យ​ដឹង​ថា៖ "ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ឈាន​មុខ​គេ យើង​រំភើប​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ដូចជា iflix ដើម្បី​ផ្ដល់​នូវ​ការ​កម្សាន្ត​លំដាប់​ពិភព​លោក​ដល់​អតិថិជន​របស់​យើង"។

លោក James Bridges ប្រធាន​ផ្នែក​ភាព​ជា​ដៃគូ​លើ​មាតិកា (Global Head of Content Partnerships) iflix បាន​លើក​ឡើង​ដែរ​ថា៖ "ស្រប​តាម​ការ​កើន​ឡើង​តម្រូវ​ការ​ពី​ទស្សនិកជន iflix បាន​ខិត​ខំ​ដើម្បី​នាំ​រឿង​ក្នុង​ស្រុក និង​តំបន់​ដែល​ពេញ​និយម​បំផុត​មក​ជូន​អតិថិជន​ឱ្យ​បាន​ទស្សនា​ភ្លាម​ក្រោយ​ពេល​ចាក់​ផ្សាយ​នៅ​រោង​កុន រួម​នឹង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត"។

ដើម្បី​ទទួល​បាន​បទពិសោធន៍​ល្អ​បំផុត​នៃ​ការ Streaming វីដេអូ​នៅ​លើ iflix អតិថិជន Smart អាច​ចុះ​ឈ្មោះ​លើ​តារាង​បង់​ប្រាក់​ជាមុន​គឺ "Smart StreamOn"៖

  • ២ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ (Smart StreamOn 2) អាច​ទទួល​បាន​រហូត​ដល់ ៧៧៧ ដុល្លារ​សម្រាប់​ការ​ហៅ​ទូរសព្ទ ការ​ផ្ញើ​សារ និង​ទិន្នន័យ​អ៊ីនធឺណិត​បន្ថែម ៣GB ការ​កម្សាន្ត​ផ្សេងៗ​ទៀត ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​គ្មាន​ដែន​កំណត់ (Unlimited Social Pack) និង​ក្លាយ​ជា SmartVIP ភ្លាមៗ​ដោយ​ចុច * 700 * 777 # ។

  • ៨ ដុល្លារ​ក្នុង​មួយ​ខែ (Smart StreamOn 8) អាច​ទទួល​បាន​រហូត​ដល់ ៣៣៣៣ ដុល្លារ​សម្រាប់​ការ​ហៅ​ទូរសព្ទ ការ​ផ្ញើ​សារ និង​ទិន្នន័យ​អ៊ីនធឺណិត​បន្ថែម ១៥GB ការ​កម្សាន្ត​ផ្សេង​ទៀត ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​គ្មាន​ដែន​កំណត់ (Unlimited Social Pack) និង​ក្លាយ​ជា SmartVIP ភ្លាមៗ​ដោយ​ចុច * 700 * 3333 # ។

អតិថិជន Smart អាច​ទាញ​យក (download) កម្មវិធី iflix ពី Play Store ឬ App Store ដើម្បី​ទទួល​បាន​ការ​ប្រើ​ប្រាស់​ដោយ​គ្មាន​ដែន​កំណត់​រយៈពេល ៣ ខែ ហើយ​អ្នក​អាច​ទៅ Smart Shop ដែល​នៅ​ជិត​បំផុត​ដើម្បី​ស្វែង​យល់​បន្ថែម​ពី StreamOn។

iflix ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​វីដេអូ​សម្រាប់​តម្រូវ​ការ​ទីផ្សារ (SVoD) ដែល​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​មើល​កម្មវិធី​ទូរទស្សន៍ រឿង​ភាគ និង​ភាពយន្ត​ជាច្រើន​ទៀត​ដោយ​ឥត​កំណត់ ជាមួយ​ប្រភេទ​រឿង​ជាច្រើន ហើយ​មាន​តម្លៃ​សមរម្យ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី Smart Axiata ចូល​ទៅ​ផេក​ហ្វេស​ប៊ុក Smart www.facebook.com/SmartAxiata ឬ​វិបសាយ www.smart.com.kh និង​ព័ត៌មាន​ពី iflix ចូល​ទៅ www.iflix.com៕

ដោយ៖ វិទូ