កម្ពុជា​នឹង​មាន​ចំណត​នាវា​ខ្នាត​យក្ស​ ក្រោយ​ជប៉ុន​ជួយ​ជាង​ ២០០លាន​ដុល្លារ​

  • 2017-08-08 02:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​ចំណាយ ២០៩លានដុល្លារ
  • មុខងារកំពងផែថ្មី អាចចតនាវាខា្នតយក្សរហូតដល់ ៩៣%
  • រំពឹងថា កំណើននាវាកើនដល់ ១លានគ្រឿង

​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ Shinzo Abe ​បាន​សម្រេច​ផ្ដល់​កម្ចី​ឥណទាន​សម្បទាន​ប្រមាណ ​២០៩​ លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ក្នុង​ថ្ងៃ​ដែល​សម្ដេច​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​ម្សិល​មិញ​។

​ឯកឧត្តម​ ស៊ុន​ ចាន់ ​ទេស​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណៈ​ និង​ដឹកជញ្ជូន​ បាន​ថ្លែង​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ទៅ ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​កំពង់​ផែ​ស្វយ័ត​កម្ពុជា​ នឹង​សហការ​ជាមួយ​អ្នក​សាងសង់​ពី​ប្រទេស​ជប៉ុន​ JICA ​សាងសង់​កំពង់ផែ​ថ្មី​នេះ​ ដែល​មាន​ប្រវែង​ ​៣៥០ម៉ែត្រ​ និង​ជម្រៅ​ ​១៤​ម៉ែត្រ​កន្លះ​។ ​លោក​បន្ត​ថា​ ​កំពង់​ផែដ៏​ធំ​មួយ​នេះ​ ​នឹង​អាច​ទទួល​នាវា​ខ្នាត​យក្ស​ ​នៅ​លើ​ពិភព​លោក​ ​ចូល​ចត​បាន​រហូត​ដល់​ទៅ​ ៩៣ភាគរយ ខណៈ​កំពង់​ផែ​បច្ចុប្បន្ន​ ទទួល​បាន​តែ ​២០​ភាគ​រយ​ប៉ុណ្ណោះ​។

បើ​តាម​ការ​អះអាង​ ​របស់​​លោក​រដ្ឋមន្ត្រី​ ​កំពង់​ផែថ្មី​នេះ​ នឹង​ជួយ​កាត់​បន្ថយ​ចរាចរ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ ​ដោយ​នឹង​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​កាន់​តែ​ច្រើន​វិញ​ ដែល​វា​នឹង​ជួយ​សម្រួល​ដល់​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ពីកម្ពុជា​ ទៅ​ក្រៅ​ប្រទេស​ និង​ពី​​ក្រៅ​ប្រទេស​មកកម្ពុជា​ ​កាន់​តែ​ចំណាយ​តិច​ជាង​មុន​។ ​ជាង​នេះ​ទៀត​ ​កម្ពុជា​នឹង​ចំណាយ​ថវិកា​ទិញ ​ឧបករណ៍​លើក​ដាក់​ទំនិញ​ ​ខ្នាតធំ​ ​ចំនួន​ពីរ​គ្រឿង ​ដោយ​មួយ​គ្រឿង​តម្លៃ​ ១២លាន​ដុល្លារ​។

​ក្រសួង​រំពឹង​ថា​ ​យ៉ាងយូរ ​៤ឆ្នាំ​ទៅ​មុខ​ទៀត​ ​កំណើន​កុងតឺន័រ​ ​ដែល​ចូល​ចត​កំពង់​ផែ​ ​នឹង​កើន​ឡើង​ដល់​ ​១លាន​គ្រឿង​ ក្នុងនោះ​ទំនិញ​ឆ្លងកាត់​ នឹង​កើនដល់​ ១០លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​៕

ចុចអានបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម